Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចែក​ម៉ាស​បន្ថែម​ជូន​ដល់​កម្លាំង​ក្រោម​ឱវាទ ដើម្បី​បន្ត​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ៖ ​គិត​ក្នុង​រយៈពេល​០២​ខែ​កន្លងមកហើយ ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​មមាញឹក​ទាំងយប់​ទាំង​ថ្ងៃ ក្នុង​ការ​ចូលរួម​សហការ​ជាមួយ កម្លាំងចម្រុះ របស់​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​និង​កម្លាំង​នគរបាល​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ រីក​រាលដាល នូវ​ជំងឺ​កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​។ ក្នុង​កាលៈទេសៈ​ដ៏​មាន​ហានិភ័យ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​គ្រប់​សកម្មភាព ក្នុង​ការ​បង្ការ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នូវ​ជំងឺ ដ៏​កាច​សាហាវ​ខាងលើ គ្រប់​កាលៈទេសៈ ក្នុង​នោះ​កងកម្លាំង​ម្នាក់ៗ​បាន​ប្រឈម ជាមួយ​មេរោគ​ទាំងនេះ​ដោយ​ផ្ទាល់ តាមរយៈ​ការ​ប៉ះពាល់​ចាប់បង្ខំ នូវ​អ្នកជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​បុគ្គល​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​រឹងទទឹង ដែល​មិន​ព្រម​អនុវត្តតាម​វិធាន​សុខាភិបាល​ផង​, ចូលរួម​ការពារ​ត្រួតពិនិត្យ​នូវ​ទីតាំង​សម្រាក​ព្យាបាល​និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក រាប់រយ​កន្លែង​ផង​, ចូលរួម​ល្បាត​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ជូនប​ង​ប្អូន​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​និង​នៅតាម​គេហដ្ឋាន​ផង​, ចូលរួម​ផ្សព្វផ្សាយ​នូវ​សេចក្តីជូនដំណឹង សេចក្តីណែនាំ បទបញ្ជា សេចក្តីសម្រេច អនុក្រឹត្យ និង​ច្បាប់ ដែល​ពាក់ព័ន្ធ​ដល់​ការបង្កា ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ផង​។

ទន្ទឹមនេះដែរ​កម្លាំង​ក​ង​រាជ​អាវុធហត្ថ ចូលរួម​សហការ​ល្បាត​និង​ឈរជើង​ត្រួតពិនិត្យ​ការអនុវត្ត​បម្រាម​គោចរ​និង​វិធានការ បិទ​ខ្ទប់​ភូមិ​សង្កាត់​រហូតដល់​រាជធានី​ទាំងមូល​ផង និង​បានរួម​ចំណែក​ចែក​ស្បៀង​ចែក​ម៉ាស់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ផង។

ក្រៅពីនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ចូលរួម​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់ ក្នុងការ​ការពារ​ខ្លួន​គ្រប់​ជំហាន​ទាំង​ការរស់នៅ និង ការបំពេញ​បេសកកម្ម​របស់ខ្លួន តាម​សេចក្តីជូនដំណឹង​និង​វិធានការ​របស់​ក្រសួងសុខាភិបាល ជាពិសេស​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ថ្ងៃនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ​នាំយក​ម៉ាស់​ចំនួន ៣,៤០០០​ម៉ាស​បន្ថែមទៀត ទៅ​ចែកជូន ដល់​កម្លាំង អាវុធហត្ថ​គ្រប់​គោលដៅ ដើម្បី​យកទៅ​ប្រើប្រាស់​បន្ត​បេសកកម្ម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជា​បន្តទៀត​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម