ព័ត៌មានជាតិ
របាយការណ៍បន្ថែមលើចំនួនអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៅស្រុករុក្ខគិរី កើនដល់ ១០៦ នាក់
បើគិតមកទល់នឹងល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល បានចុះស្រាវជ្រាវបន្ត និងបានរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរសដែលជាអ្នកដឹកផ្លែម្នាស់យកទៅលក់នៅក្រុងភ្នំពេញ ដោយមានផ្ទុកកូវីដ១៩ សរុបបានកើនឡើងរហូតដល់ចំនួន១០៦នាក់ហើយ។

គួរបញ្ជាក់ថា បុរសដែលមានជំងឺកូវីដ ១៩ មានឈ្មោះ យ៉េន គឹមយ៉ាន អាយុ២៧ឆ្នាំ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានមុខរបរដឹកផ្លែម្នាស់ចេញពីស្រុករុក្ខគិរី ទៅលក់នៅក្នុងផ្សារនាគមាស រាជធានីភ្នំពេញ។


ក្រោយពីបានពិនិត្យឃើញថា បុរសខាងលើនេះមានផ្ទុកកូវីដ១៩ រួចមក ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយមន្ទីរពេទ្យបង្អែកមូលដ្ឋាន បាននាំបុរសរូបនេះ យកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងបាននាំយកអ្នកប៉ះពាល់ផ្ទាល់សរុបចំនួន ១០ នាក់ ( ស្រី ៥ ) យកទៅពិនិត្យសំណាកជាលទ្ធផលលើកទី១ គឺអវិជ្ជមាន ដោយឡែកអ្នកពាក់ព័ន្ធប្រយោល ដែលសរុបមានចំនួនកើនដល់៩៦នាក់ ( ស្រី ៥១ ) ក៏បានយកសំណាកទៅពិនិត្យដែរ ជាលទ្ធផលទៅលើមនុស្សចំនួន៩១នាក់ អវិជ្ជមាន និងចំនួន៥ សំណាកទៀត កំពុងរង់ចាំលទ្ធផលតេស្តពីមន្ទីរពិសោធន៍។




បច្ចុប្បន្នបន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចបិទខ្ទប់ភូមិខ្នាចអំពរនេះរួចមក ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត បានដាក់កម្លាំងបន្ថែម ដើម្បីបន្តការតាមដានស្រាវជ្រាវយ៉ាងម៉ត់ចត់ជាទីបំផុត ដើម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ នេះមិនឲ្យឆ្លងទៅកាន់ភូមិសាស្ត្រដទៃទៀត ៕
អត្ថបទ៖ សោ និយមរត្ន័
សូមចុចអាន៖ អ្នកពាក់ព័ន្ធនឹងសពឈ្មោះ នូចុល មានជំងឺកូវីដ១៩ ចំនួន៤៨នាក់ តេស្តលើកទី១អវិជ្ជមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត