ព័ត៌មានជាតិ
គម្រោងទស្សនកិច្ចសិក្សា តំបន់ការពារធម្មជាតិ ត្រូវលើកពេល
គម្រោងទស្សនកិច្ចសិក្សា នៅខេត្តព្រះវិហារ ដើម្បីលើកកម្ពស់សហគមន៍ អេកូទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ ត្រូវបានលើកពេល ដោយសារតែស្ថានភាពកូវីដ-១៩ តែអាចធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខ ។ នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន កាលពីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា។
លោក នេត្រ ភក្រ្តា បញ្ជាក់ថា “ដោយសារតែស្ថានភាពកូវីដ១៩ បានកើនឡើង ហើយវិធានការរបស់ក្រសួងសុខាភិបាល ក៏បានដាក់ចុះដែរ។ ដូច្នេះស្ថានភាពនេះ មិនទាន់អំណោយផលដល់ពួកយើង ក្នុងការធ្វើដំណើរជាក្រុមធំនោះទេ។ ដូច្នេះដំណើរទស្សនកិច្ចរបស់យើងដែលត្រៀមធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា យើងនឹងពន្យារបន្តិចសិន រង់ចាំស្ថានភាពថ្ងៃទី១៨នេះចប់សព្វគ្រប់ យើងដឹងថា ស្ថានភាពទៅខាងមុខមានការវិវត្តទៅជាយ៉ាងណា ហើយប្រសិនបើស្ថានភាពល្អទេ យើងហ្នឹងរៀបចំកម្មវិធីជាថ្មី គឺនៅចុងខែវិច្ឆិកា គឺថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា”។

ទោះជាយ៉ាងណាលោក នេត្រ ភក្រ្តា បានអះអាងថា នឹងកំណត់ពេលវេលាជាថ្មី ហើយនឹងជូនដំណឹងជាថ្មីនៅថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខនេះ ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន មានគម្រោងធ្វើទស្សនកិច្ចសិក្សា ទៅកាន់ខេត្តព្រះវិហារ នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីលើកកម្ពស់សហគមន៍ អេកូទេសចរណ៍ និងនិរន្តភាព ជីវភាពក្នុងតំបន់ការពារធម្មជាតិ ខេត្តព្រះវិហារ។
គម្រោងទស្សនកិច្ច នឹងផ្តោតលើប្រធានបទ៖
ទី១, ការប្រមូលផលស្រូវត្រយង និងការទិញស្រូវពីពលរដ្ឋ។
ទី២, ការអភិរក្សសត្វទាព្រៃស្លាបស ដែលជាសត្វស្លាបដ៏កម្រនៅលើពិភពលោក។
ទី៣, តំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិភ្នំត្បែងត្រូវបានរៀបចំដាក់ស្នើជាបញ្ជីត្រៀមបម្រុងនៃបញ្ជីបេតិកភណ្ឌពិភពលោក។
ទី៤, សហគមន៍តំបន់ការពារធម្មជាតិតាំងយូនិងកិច្ចការពារអភិរក្សធនធានធម្មជាតិ។
ទី៥, ទស្សនកិច្ចតំបន់ការពារនៃដែនជម្រក សត្វព្រៃភ្នំពកភ្នំត្នោត និងភាពសម្បូណ៌បែបនៃជីវៈចម្រុះ។
ទី៦, កិច្ចសហការរវាងក្រសួងបរិស្ថាននិងប៊ីទ្រី៖ លោកបេនជនជាតិអាមេរិកចូលរួមការពារព្រៃឈើខ្មែរ។
ទី៧, ទេសចរណ៍ធម្មជាតិ ជិះខ្សែរ៉ត៕
អត្ថបទ ៖ កោះកែវ


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ