ព័ត៌មានជាតិ
វិទ្យាល័យផ្សារដើមថ្កូវ ណែនណាប់ អ្នកមកចាក់វ៉ាក់សាំង មួយជួរជិត ២០០ នាក់ មានអ្នកមកតាំងពីព្រលឹម
នៅព្រឹកមិញនេះ មណ្ឌលវិទ្យាល័យផ្សារដើមថ្កូវ មានមនុស្សណែនណាប់តាំងពីព្រឹកព្រលឹម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទីពីរ។ បងប្អូនប្រជាពលរដ្ឋរាប់រយនាក់បានមកឈរតម្រង់ជួរគ្នា ជួរខ្លះជិតពីររយនាក់ក៏មាន ហើយអ្នកខ្លះត្រូវឈររាប់ម៉ោង ដើម្បីបានចាប់លេខ ដោយសារមានការពិនិត្យយ៉ាងដិតដល់ពីមន្រ្តីសុខាភិបាល ដោយមានការស្កេនលេខកូដនៅច្រកចេញចូលនិងមានការផ្ទៀងផ្ទាត់លេខបណ្ណ ទើបអនុញ្ញាតិឲ្យចូលចាក់បាន។
អ្វីជាការសង្កេតផ្ទាល់ មានបងប្អូនមួយចំនួនមិនទាន់ចេះការស្កេនលេខកូដ (QR Code) នៅច្រកចេញចូល ធ្វើឲ្យមានការរាំងស្ទះដល់អ្នកក្រោយៗ ដែលមិនទាន់ដល់វេន។
ជាការណែនាំបងប្អូនយើង បើមានឪពុកម្តាយ ឫមាមីងបងប្អូនត្រូវមកចាក់វ៉ាក់សាំងនៅមណ្ឌលវិទ្យាល័យផ្សារដើមថ្កូវ សុំណែនាំពួកគាត់ពីផ្ទះឲ្យហើយរបៀបប្រើប្រាស់ប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅលើទូរសព្ទ iPhone និង ទូរសព្ទ Android ដើម្បីសម្រួលបន្ទុកមន្រ្តីនៅតាមគោលដៅ អាចចាត់ចែងការងារបានឆាប់រហ័ស។
គួរបញ្ជាក់ថា មណ្ឌលវិទ្យាល័យផ្សារដើមថ្កូវគឹសម្រាប់តែវ៉ាក់សាំង Sinovac ប៉ុណ្ណោះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ