ព័ត៌មានជាតិ
ចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តតាកែវ នាំយកអំណោយប្រគល់ជូនរដ្ឋបាលស្រុកព្រៃកប្បាស
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យលោក អេង ប៉ជាក អនុប្រធានជាតំណាងរបស់ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត នាំយកអំណោយមួយចំនួនធំជូនដល់រដ្ឋបាលស្រុកព្រៃកប្បាស ដើម្បីប្រើប្រាស់ក្នុងតម្រូវការចំបាច់ ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ក្នុងឱកាសនោះ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ក៏គូសបញ្ជាក់ផងដែរថា ការប្រគល់ជូននូវអំណោយដល់សាលា ស្រុកព្រៃកប្បាសថ្ងៃនេះ គឺជាការរួមចំណែកមួយផងដែរ ជាមួយអាជ្ញាធរខេត្ត ស្រុក និងរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលទុក្ខលំបាកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជំងឺឆ្លងកូវីដ១៩ នៅសហគមន៍ ហើយជាពិសេសសម្ភារៈជាស្បៀងក៏អាចចូលរួមចំណែក ក្នុងការចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងក្នុងមូលដ្ឋានស្រុក ដែលពួកគាត់កំពុងតែជួបបញ្ហាខ្វះខាត ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩។


នាឱកាសនោះផងដែរ លោក អេង ប៉ជាក ក៏បានសំណូមពរទៅពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល និងប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ ៣ការពារ ឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីការពារខ្លួនជៀសឆ្ងាយ និងមិនឆ្លងជំងឺដ៏កាចសាហាវមួយនេះផងដែរ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ