Connect with us

សេដ្ឋកិច្ច

ទោះបី​មាន​កូ​វីដ​១៩​ តែ​ការនាំចេញ​ពី​កម្ពុជា​ ទៅ​ទីផ្សារ​ពិភពលោក នៅ​តែកើនឡើង

បានផុស

នៅ

​ទោះបីជា​ពិភពលោក​ មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ យ៉ាងណាក៏ដោយ ​ក៏​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​បាន​កើន​ឡើង​១៨​ភាគរយ​ នៅ​ក្នុង​រយៈពេល​៨​ខែ​ ឆ្នាំ​២០២០​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​របាយការណ៍​និន្នាការ​សេដ្ឋកិច្ច និង​សង្គម របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា ​ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០​នេះ ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា នៅតែ​រក្សា​បាន​កំណើន​វិជ្ជមាន ទោះបីជា​សេដ្ឋកិច្ច​សកល រំពឹង​ថា​នឹង​មាន​កំណើន​អវិជ្ជមាន និង​បណ្តា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម កំពុង​ជួបប្រទះ​បញ្ហា​នៃ​ការ​រីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្តី ក៏ការ​នាំចេញ​ទំនិញ​សម្រេច​បាន​ទំហំ​ទឹកប្រាក់ ១១ ៧១៤​ លាន​ដុល្លារ​អាមេរិក ខណៈ​ការ​នាំចូល​ធ្លាក់​ចុះ​ជាង​១១​ភាគរយ​។

​តាម​របាយការណ៍​ការ​នាំចេញ​ទំនិញ​ ក្នុង​រយៈពេល​៨​ខែ​ឆ្នាំនេះ កើន​ឡើង​ចំនួន​១៨​ភាគរយ ទាប​ជាង​កំណើន​ឆ្នាំមុន​បន្តិច​ ដែល​មាន​ចំនួន​១៨.៤​ភាគរយ​។ របាយការណ៍​ដដែល​ បាន​ឲ្យ​ដឹង​ទៀត​ថា ទំនិញ​នាំចេញ ​ដែល​មាន​កំណើន​ខ្ពស់ មាន​ដូចជា អង្ករ បាន​កើត​ឡើង​ជាង​២៣​ភាគរយ កង់​កើន​ឡើង ១៧​ភាគរយ គ្រឿង​អគ្គិសនី កើន ២២.៣​ភាគរយ ព្រមទាំង​ផលិតផល​កសិកម្ម​ផ្សេងទៀត និង​មាស​កើន​ឡើង​យ៉ាង​គំហុក​រហូតដល់ ៧១៦.៨​ភាគរយ ដែល​គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២០​នេះ ការនាំចេញ​មាស មាន​ទឹកប្រាក់​សរុប​ចំនួន ២២២០​លាន​ដុល្លារ​។ ចំណែក​ការ​នាំ​ចូល​ទំនិញ​ ក្នុង​រយៈពេល​៨​ខែ​ឆ្នាំនេះ​វិញ មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១១ ៨៥៣​លាន​ដុល្លារ បាន​ធ្លាក់​ចុះ ១១.៦​ភាគរយ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​រដ្ឋមន្រ្តីមួយ​រូប ប្រកាស​លើក​​ពេល​រៀបមង្គល​ការ​កូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម