ព័ត៌មានជាតិ
ចុះពិនិត្យការបិទទីតាំង០៤កន្លែង ដែលជាប់សង្ស័យថា មានការឆ្លងជំងឺកូវីដ-១៩ នៅក្រុងប៉ោយប៉ែត
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងាររួមមានលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការខេត្ត លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តចុះត្រួតពិនិត្យការបិទទីតាំងចំនួន០៤កន្លែងដែលជាប់សង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីជនជាតិឥណ្ឌូនេស៊ី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទីតាំងដែលត្រូវបិទទាំងអស់នោះរួមមាន៖ ១.ទីតាំងសណ្ឋាគារកាស៊ីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត, ២.ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត, ៣.ទីតាំងវីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត, ៤.ទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។ ទីតាំងខាងលើជាទីកន្លែងដែលឈ្មោះ ចនហាន់ ស៊ូហានតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះជួលក្នុងបូរីដួងច័ន្ទ ដែលបានធ្លាប់បានចេញចូល និងមានវិជ្ជមានជំងឺកូវីដ១៩។



បច្ចុប្បន្នទីតាំងខាងលើ ត្រូវបានបិទខ្ទប់មិនឲ្យចេញចូល ចំណែកអ្នកជំងឺជាជនជាតិឥណ្ឌូនេស៊ី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី។ ជាមួយនិងការចុះនេះដែរ ឯកឧត្តមអភិបាលខេត្ត បានពិនិត្យយ៉ាងយកចិត្តទុក្ខដាក់និងពិភាក្សាជាមួយក្រុមការងារគណៈបញ្ជាការខេត្តក្រុងថា តើត្រូវបិទខ្ទប់ទីតាំងណាខ្លះ។ នៅទីតាំងអគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ ដែលមានជនបរទេសស្នាក់នៅធ្វើការច្រើន ត្រូវបានក្រុមគ្រូពេទ្យយកសំណាកលើអ្នកនៅអាគារនេះទាំងអស់ ឲ្យតែមានការជាប់ពាក់ព័ន្ធ។



អត្ថបទ៖ អពៅ
សូមចុចអាន៖ នគរបាលអន្តោប្រវេសន៍៖ អ្នករត់ពន្ធមនុស្សឆ្លងដែនមិនអាចរួចផុតសំណាញ់ច្បាប់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី