Connect with us

ព័ត៌មានជាតិ

អ្នក​សង្ស័យ​​រត់​ចេញពី​ពេទ្យ​ ផ្អើល​ពលរដ្ឋ​ភ័យ​ខ្លាច​បិទ​ទ្វារ​ផ្ទះ ហាមប្រាម​កូនចៅចេញក្រៅ​ផ្ទះ

បានផុស

នៅ

កោះកុង÷ ពលរដ្ឋមានទីលំនៅក្នុងផ្សារចាស់ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានការភ្ញាក់​ផ្អើលខ្លះបិទទ្វារផ្ទះជិត ហើយខ្លះទៀតហាមប្រាមមិនឲ្យកូនចៅចេញក្រៅផ្ទះ។

សកម្មភាពបង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងដោយសារមានស្ត្រីម្នាក់បានលួចរត់ចេញពីមន្ទីរពេទ្យបង្អែក​ខេត្តមកផ្ទះ ទាំងកំពុង​ធ្វើការ​តាមដាន ដោយសារ​មាន​រោគ​សញ្ញាសង្ស័យ​មាន​ជំងឺកូវីដ ១៩។ ប្រជាពលរដ្ឋ ផ្តើមមានការសង្ស័យលើចំណាត់ការ របស់ក្រុមការងារយាមល្បាត់របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុមគ្រូពេទ្យបាន​ចុះប្រតិបត្តិការស្វែងរក ហើយបានរកឃើញ​បញ្ជូនទៅ​ព្យាបាលបន្ត។

មន្ត្រីជំនាញមន្ទីរពេទ្យកោះកុងនៅថ្ងៃទី២៣ មេសា ២០២១ បាន​បញ្ជាក់​ថា ស្ត្រីរូបនេះកំពុង​ស្ថិត​នៅ​ក្រោមការ​ត​ាមដាន ក្រោយ​មាន​រោគសញ្ញា​រលាកសួត​​ជាសញ្ញានៃ​ជំងឺកូវីដ១៩​។ តែឥឡូវត្រូវបានរកឃើញ​និងបញ្ជូនមកមន្ទីរពេទ្យវិញហើយ។

ប្រជាពលរដ្ឋសំណូមពរដល់លោក វេជ្ជ:បណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែក​ខេត្ត និងលោកវេជ្ជ:បណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មេត្តាពិនិត្យនិងតាមដានសកម្មផ្នែកការងារយាមល្បាតរបស់មន្ត្រីខ្លួន ឲ្យអនុវត្តន៍ការងារឲ្យមានប្រសិទ្ធភាព ចៀសវាងធ្វេសប្រហែស​បន្តទៀត ខណ:រដ្ឋាភិបាលកំពុងរង់ចាំ​វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ យ៉ាងម៉ត់ចត់បំផុត៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម