Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន ៖ របាយការ​ណ៍​​​របស់អ្នកកាសែត​គ្មាន​ព្រំដែនមើលតែមួយជ្រុង១០​ឆ្នាំ​ទៀត​​នៅតែ​ដដែល

បានផុស

នៅ

​លោក ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​អះអាងថា របាយការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) គឺជា​រឿង​ដដែលៗ ហើយ​ទោះបីជា​ចេញ​១០​ឆ្នាំ​ទៅមុខទៀតក៏​នៅតែ​ដ​ដែលៗ​ដែរ គ្មានអ្វី​ថ្មី​នោះទេ ពីព្រោះ​របាយ​ការ​ណ៏​នេះមើល​តែមួយ​ជ្រុង ហើយ​ពុំបាន​ពិនិត្យមើល​ជ្រុង​ផ្សេងទៀតដែល​ទាក់ទង​នឹង​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ា​លីន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​របាយការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) គឺជា​រឿង​ដដែលៗ ហើយ​ទោះបីជា​ចេញ​១០​ឆ្នាំ​ទៅមុខទៀត​ក៏​នៅតែ​ដ​ដែលៗ​ដែរ ដោយមាន​បញ្ហា​លើ​វិធីសាស្ត្រនៃ​ការវាយតម្លៃ​ចំនួន​២ ដូចខាងក្រោម​៖

១. របាយការណ៍​នេះ មើល​តែមួយ​ជ្រុង​នៃ​ការអនុវត្ត​វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​ទៅលើ​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​តែប៉ុណ្ណោះ ពោលគឺ​ឲ្យ​តែ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទៅលើ​អ្នកសារព័ត៌មាន គាត់​ចាត់ទុកថា អាហ្នឹង​គឺជា​ការ​រឹតត្បិត​សិទ្ធិសេរីភាព​សារព័ត៌មាន​។ ២. របាយការណ៍​នេះ ខកខាន​ពុំបាន​ពិនិត្យមើល​លើ​ទិដ្ឋភាព​មួយ​ជ្រុង​ទៀត ដែល​ទាក់ទង​នឹង​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​នោះទេ ជាពិសេស​ទាក់ទង​ទៅនឹង​ការអនុវត្ត​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន​ថា តើ​វា​ត្រឹមត្រូវ​ទៅតាម​ក្របខណ្ឌ​នៃ​ច្បាប់ និង​វិជ្ជាជីវៈ​របស់ខ្លួន​ដែរ​ឬក៏​អត់ ? វិធីសាស្ត្រ​វាយតម្លៃ​បែបនេះ គឺ​មិន​ត្រឹមត្រូវ ហើយ​មិន​គ្រប់​ជ្រុងជ្រោយ និង​មិនមាន​លក្ខណៈ​ជា​វិទ្យាសាស្ដ្រ​នោះទេ​”​។​

សូមបញ្ជាក់ថា នៅក្នុង​របាយ​ការ​ណ៏​ឆ្នាំ​២០២១ របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​បន្ត​ផ្តល់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ឆ្នាំ​២០២១ ស្ថិតនៅ​លេខ​រៀង​ទី​១៤៤ ក្នុង ចំណោម​១៨០ ប្រទេស​នៅលើ​ពិភពលោក ដែល​ចំណាត់ថ្នាក់​នេះ​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​ដដែល​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​។​

​របាយ​ការ​ណ៏​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​នៅ​ឆ្នាំ​២០២១ នេះ​បាន​រកឃើញថា ការងារ​របស់​អ្នកសារព័ត៌មាន​ត្រូវបាន​រារាំង​ទាំងស្រុង ឬ​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​ប្រទេស​ចំនួន​៧៣ ខណៈ​ការរារាំង​នៅក្នុង​ប្រទេស​ចំនួន​៥៩ ផ្សេងទៀត​ បើតាម​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន បាន​ប្រើប្រាស់​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដើម្បី​បង្កើន​ការបង្ក្រាប​ទៅលើ​អ្នកសារព័ត៌មាន​៕

អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម