Connect with us

ព័ត៌មានជាតិ

អ្នកដឹកបន្លែ២នាក់ចេញពីភ្នំពេញទៅកំពង់ស្ពឺរកឃើញវិជ្ជមានកូវីដ អាជ្ញាធរបិទផ្សារត្រពាំងក្រឡឹង និងផ្សារត្រែងត្រយឹង

បានផុស

នៅ

ទីប្រជុំជនសំខាន់ៗចំនួន ០២កន្លែង គឺផ្សារត្រពាំងក្រឡឹង និងផ្សារត្រែងត្រយឹង ស្ថិតក្នុងស្រុកភ្នំស្រួច ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបិទជាបណ្តោះអាសន្ន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។

ការបិទផ្សារទាំងពីរគឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ ពីមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ កាលថ្ងៃទី២២ ខែមេសា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់ ដែលជាអ្នកដឹកបន្លែរនៅផ្សារនាគមាស រាជធានីភ្នំពេញមកចែកចាយបន្តនៅផ្សារទាំងពីរនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទាំង០២នាក់នោះ គឺទី១-ឈ្មោះ អួត សុខា ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិច្រកត្រាច ឃុំមហាសាំង ស្រុកភ្នំស្រួច ជាអ្នកដឹកបន្លែរ ។ ទី២-ឈ្មោះ គឹម សុផាត ភេទប្រុស អាយ ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ជាអ្នកដឹកបន្លែរនៅផ្សារនាគមាសមកចែកចាយបន្តក្នុងផ្សារត្រពាំងក្រឡឹង និងផ្សារត្រែងត្រយឹងតែម្តង ។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កន្លងមក មន្ត្រីសុខាភិបាលខេត្តកំពង់ស្ពឺ បានយកសំណាកស្ត្រីឈ្មោះ អួត សុខា ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិច្រកត្រាច ឃុំមហាសាំង ស្រុកភ្នំស្រួច ជាអ្នកដឹកបន្លែរ និងឈ្មោះ គឹម សុផាត ភេទប្រុស អាយ ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ជាអ្នកដឹកបន្លែរនៅផ្សារនាគមាសមកចែកចាយបន្តក្នុងផ្សារក្នុងស្រុកភ្នំស្រួច រកឃើញករណីវិជ្ជមានកូវីដ-១៩ ទើបឈានដល់បិទផ្សារទាំងពីរនេះជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការកើតមានការរីករាលដាលកាន់តែខ្លាំង។

ដូច្នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាបប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ទាំង ០២នាក់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរ និងមកយកសំណាកនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងជាបន្ទាន់ ព្រមទាំងដាក់ខ្លួនឱ្យដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ។

ក្នុងករណី បងប្អូន មានបញ្ហាសុខភាព ឬរោគសញ្ញាសង្ស័យត្រូវប្រញាប់រូសរាល់មកពិនិត្យសុខភាព នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង និងប្រាប់ដល់អាជ្ញាធរជាបន្ទាន់ដើម្បីមានវិធានទាន់ពេលវេលា។

គិតត្រឹមរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលខេត្តកំពង់ស្ពឺ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុប ចំនួន ០៦នាក់ នៅឃុំត្រពាំងគង ស្រុកសំរោងទង ០៤នាក់ និងស្រុកភ្នំស្រួច ០២នាក់។

បច្ចុប្បន្នអ្នកមានជំងឺកូវីដ-១៩ ទាំង ០៦នាក់ ត្រូវបានមន្ត្រីសុខាភិបាលបញ្ជូនទៅកាន់មណ្ឌលអភិវឌ្ឃន៍ជនបទកម្ពុជា-កូរ៉េ៕

អត្ថបទ៖ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ្រូកកណ្ដុរ
ព័ត៌មានជាតិ៦ នាទីutes មុន

របរចិញ្ចឹមជ្រូកកណ្ដុរធ្វើឲ្យគ្រួសារមួយនៅក្រុងបានលុងរកចំណូលបានគួរសម

ព័ត៌មានជាតិ១៩ នាទីutes មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ហ្សេលេនស្គី៖ បើ​អ៊ុយក្រែន​ដក​ច្បាប់​អាជ្ញាសឹក​សម្រាប់​​ការ​បោះឆ្នោត នោះ​រុស្ស៊ី​នឹង​ឆ្លៀតឱកាស​វាយ​លុក

ព័ត៌មានជាតិ២១ នាទីutes មុន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត

Jiv Jetsu
កីឡា២៦ នាទីutes មុន

កីឡាករ​ជឺជីតស៊ូ​កម្ពុជា សុបញ្ញា ឈ្នះ​មេដាយ​មាស​នៅ​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម