ព័ត៌មានជាតិ
អាជ្ញាធររតនគិរីរឹតបន្តឹងកម្លាំងឈរជើងព្រំប្រទល់ខេត្តទ្វេដង
លោក ថង សាវុន អភិបាលខេត្តរតនគិរីបានឲ្យដឹងថា រាល់កម្លាំងឈរជើងរវាងខេត្តនិងខេត្ត ត្រូវអនុវត្តរឹតបន្តឹងឲ្យបានទ្វេដង គិតចាប់ពីថ្ងៃនេះតទៅរយ:ពេល១សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ចូលក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាព។
ការថ្លែងបែបនេះរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរីក្នុងឱកាសដែលលោកបានដឹកនាំកម្លាំងចុះពិនិត្យតាមគោលដៅឈរជើងកម្លាំងចម្រុះរបស់ខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីត្រង់ចំណុចអូរវាក់ ក្នុងភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់។

ក្នុងឱកាសនោះ លោកក៏បានលើកឡើងថាក្រោយពីបានទទួលដំណឹងនៅខេត្តមណ្ឌលគិរីមានស្ត្រីម្នាក់វិជ្ជមានកូវីដ-១៩ នៅក្នុងក្រុងសែនមនោរម្យ លោកបានផ្ដាំផ្ញើទៅដល់កម្លាំងឈរជើងឲ្យរឹតបន្តឹងឲ្យបានទ្វេដងចាប់ពីថ្ងៃនេះតទៅរយ:ពេល១សប្តាហ៍។
ហើយចំពោះរថយន្តដឹកទំនិញចេញចូលនិងរថយន្តដឹកអ្នកដំណើរឬគ្រប់ក្រុមហ៊ុនដែលឆ្លងកាត់ខេត្តមណ្ឌលគិរីមិនបានត្រូវអនុញ្ញាតឲ្យចូលក្នុងខេត្តរតនគិរីនោះទេ បើទំនិញ ត្រូវយករថយន្តមកសាងត្រង់ចំណុចកម្លាំងឈរជើងព្រំប្រទល់ខេត្តនិងខេត្ត។

លោកអភិបាលខេត្តក៏ថ្លែងឲ្យកម្លាំងឈរជើងទាំងអស់មិនត្រឹមតែត្រួតពិនិត្យតាមផ្លូវគោកនោះទេ រួមទាំងផ្លូវទឹកផងដោយខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីមានព្រំប្រទល់ខណ្ឌដោយទន្លេហើយចំពោះការឆ្លងរបស់បងប្អូនប្រជាពលរដ្ឋដែលសម្រុកចូលគឺតែងតែមានឆ្លៀតឱកាសគ្រប់ច្រកល្ហកទាំងអស់៕

អត្ថបទ៖វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី