Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​ ចេញ​ព្រះរាជក្រឹត្យ​ដក​ហូត​មន្ត្រីយោធា​ផ្កាយ២ ស៊ុំ ពៅ​ ចេញ​ពី​ក្របខ័ណ្ឌ​កងទ័ព

បានផុស

នៅ

ភ្នំពេញ ៖ សម្តេច​ព្រះ​បរមនាថ​នរោត្តម​ សីហមុនី ​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ដកហូត​មន្ត្រី​យោធា​ផ្កាយ​២​ ឈ្មោះ​ស៊ុំ ពៅ ចេញ​ពី​ក្រប​ខ័ណ្ឌ​កងទ័ព​ ក្រោយ​ពី​មន្ត្រីយោ​ធា​ពាក់​ផ្កាយ​២​រូប​នេះ បាន​រត់​ពន្ធ​ជនជាតិចិន​២៨នាក់ ​ចេញ​ពី​ក្រុង​បាវិត សំដៅមក​ទីក្រុងភ្នំពេញ។

យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ​បាន​ត្រាស់​បង្គាប់​តាម «មាត្រា១៖ ដកហូត​ឋានន្តរស័ក្ដិ នាយទាហាន ថ្នាក់​ឧត្តមសេនីយ៍ និងលុប​ឈ្មោះ ចេញ​ពីក្របខ័ណ្ឌ នៃ​កង​យោធពល​ខេមរភូមិន្ទ​ចំពោះ​ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយទាហាន ថ្នាក់​ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពី​វេលា​យប់​ម៉ោង​៣​និង​០០​នាទី​ទៀបភ្លឺ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ ​សមត្ថកិច្ចបាន​ដើរ​ល្បាត​​ប្រទះឃើញ​រថយន្ត​សង្ស័យ​ចំនួន​៤​គ្រឿង នៅ​ខាង​មុខ​សណ្ឋាគារ​TTP1 ក្រុង​បាវិត ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត មន្ត្រីយោធា​ផ្កាយ២ខាងលើ​ បាន​កំពុង​នាំ​ជនជាតិ​ចិន​ ឡើង​ចូលក្នុង​រថយន្ត​ដោយ​សង្ស័យ​ក៏​ឃាត់​សាក​សួរនាំ ទើប​បែកធ្លាយ​រឿង​រត់ពន្ធ​ដឹក​ចិន​ទៅ​រាជធានី​ភ្នំពេញ ទើប​ចាប់​ឃាត់ខ្លួន​តែម្តង​។

ក្រោយ​ពី​សាកសួរ​រួច ជនជាតិ​ចិន​ទាំង​២៨​នាក់​នោះ ត្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័​ក​នៅ​សណ្ឋាគារ​ខាងលើ​បណ្តោះអាសន្ន​សិន រង់ចាំ​យក​សំណាក​ពិនិត្យ​ចេញ​លទ្ធផល បា​នរក​ទីតាំង​ដាក់​ជា​ក្រោយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា អ្នកជា​មេខ្លោង​ឈ្មោះ ស៊ុំ ពៅ មាន​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ ផ្កាយ​២ មាន​តួនាទី​ជា​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា នៃ​អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ ហើយ​បុរស​ម្នាក់ទៀត ឈ្មោះ ស៊ូ សុភា ជា​មេខ្យល់​ប្រមូល​ភ្ញៀវ​ជនជាតិ​ចិន (​ពីរ​ស្រុក​ស្វាយជ្រំ ពី​ស្រុក​រមាសហែក មក​ដាក់​ឲ្យ​ស្នាក់​នៅក្នុង​សណ្ឋាគារ​TTP1 ក្រុង​បាវិត រួច​ឲ្យ​ក្រុម​លោក​ផ្កាយ​២​នេះ ដឹក​ពី​ក្រុង​បាវិត ទៅ​រាជធានី​ភ្នំពេញ និង​ដឹក​ពី​រាជធានី​ភ្នំពេញ មក​ក្រុង​បាវិត​ខេត្តស្វាយរៀង)​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ចំណែក​៥​នាក់​ផ្សេងទៀត គឺ​មិនមែន​ជា​មន្ត្រី​យោធា​ទេ គឺ​ពួកគេ​ត្រូវ​លោក​ផ្កាយ​២ បាន​ឲ្យ​ក្លែង​ជាម​ន្ត្រី​យោធា ហើយ​ជួល​ឲ្យ​បើករថយន្ត​ប៉ុណ្ណោះ នេះ​បើ​តាម​ចម្លើយ​សារភាព​អ្នក​ទាំង​៥​នាក់​។

ក្រោយពី​សាកសួរ​អស់​រយៈ​ពេញ​១​ថ្ងៃ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​២២ ខែមេសា ជនសង្ស័យ​ទាំង​០៧​នាក់​នេះ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច អធិការ​នគរបាល​ក្រុង​បាវិត បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ស្វាយ​រៀង ចាត់ការ​តាម​នីតិវិធី៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៤ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម