ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ ដំណាក់កាលនេះមិនមែនជាដំណាក់កាលត្រូវទៅបន្ទោសអ្នកណាទេ
លោកស្រី ឱ វណ្ណឌីន ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដំណាក់កាលនេះមិនមែនជាដំណាក់កាលត្រូវទៅបន្ទោសអ្នកណាទេ ជាដំណាក់កាលដែលទាំងអស់គ្នាត្រូវរួមសាមគ្គីភាពគ្នា។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ដំណាក់កាលនេះមិនមែនជាដំណាក់កាលត្រូវទៅបន្ទោសអ្នកណាទេ ជាដំណាក់កាលដែលទាំងអស់គ្នាត្រូវរួមសាមគ្គីភាពគ្នា យ៉ាងហោចណាស់ត្រូវឈរលើជំហរមួយគឺ “ខ្ញុំ បុគ្គលខ្ញុំ ខ្លួនខ្ញុំ ត្រូវបង្ការការពារខ្លួនឯងកុំឱ្យឆ្លងមេរោគកូវីដ-១៩”។

លោកស្រី មានប្រសាសន៍បញ្ជាក់ថា៖ “ឥឡូវមិនបាច់គិតដល់គេទេ គិតតែខ្លួនឯងថា ធ្វើម៉េចកុំឱ្យខ្លួនឯងឆ្លងវីរុសកូវីដ-១៩។ បើខ្ញុំរក្សាបាននូវវិធានការហ្នឹង ឯក្មួយក៏ប្រយ័ត្នរក្សាបានវិធានការហ្នឹង អ្នកដទៃទៀតក៏រក្សាបានវិធានការហ្នឹង អ៊ីចឹងរួមគ្នាទៅវានឹងជាចង្កោមមួយដែលសហគមន៍យើង បានអនុវត្តនូវការទប់ស្កាត់វីរុសកូវីដ-១៩នេះបានល្អ។ អ៊ីចឹងវីរុសហ្នឹងមិនអាចចម្លងទៅអ្នកណាបាន ដោយសារយើងទាំងអស់គ្នាពួតដៃគ្នា ដើម្បីទប់កុំឱ្យវីរុសហ្នឹងឆ្លង”។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា រដ្ឋាភិបាលបានប្រកាសឱ្យប្រជាពលរដ្ឋគ្រប់រូបអនុវត្តវិធានការ៣កុំ៣ការពារ ហើយមានចាក់វ៉ាក់សាំងជូនថែមទៀត។ លោកស្រី បានបញ្ជាក់បន្ថែមថា ចាក់វ៉ាក់សាំងហើយក៏នៅតែឆ្លងមេរោគកូវីដ-១៩ដែរ ព្រោះវ៉ាក់សាំងសម្រាប់ការពារកុំឱ្យសរីរាង្គធ្លាក់ក្នុងសភាពធ្ងន់ធ្ងរនៅពេលណាវីរុសចូលមកដល់សរីរាង្គក្រៅរបស់មនុស្ស។

លោកស្រី មានប្រសាសន៍បន្តថា៖ “អ៊ីចឹងទោះចាក់វ៉ាក់សាំងហើយ ក៏ត្រូវតែការពារខ្លួនដែរ មិនអាចប្រហែសបានទេ យើងនៅតែអនុវត្ត៣កុំ៣ការពារ ហើយនៅផ្ទះ ព្រោះផ្ទះគឺជាកន្លែងសុវត្ថិភាពបំផុតរបស់យើង។ យើងក៏មិនមែនបិទមិនឱ្យប្រជាពលរដ្ឋទៅរកអាហារដែរ ទន្ទឹមពេលអាជ្ញធរក៏ជួយផ្គត់ផ្គង់ស្បៀងអាហារនៅតំបន់បិទខ្ទប់ និងសម្រួលឱ្យទៅទិញទំនិញចាំបាច់ ឬព្យាបាលនៅខាងក្រៅ ដោយយើងត្រូវគោរពវិធានការការពារខ្លួនឯងយ៉ាងម៉ឺងម៉ាត់”។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា នេះជាការទទួលខុសត្រូវរបស់បុគ្គល ជាការទទួលខុសត្រូវរបស់សហគមន៍។ សហគមន៍មួយៗត្រូវរួមចំណែក ហើយអត់មានទៅបន្ទោសអ្នកនេះបន្ទោសអ្នកនោះទេ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៣ ខែមេសានេះ កម្ពុជារកឃើញអ្នកថ្មីឆ្លងក្នុងសហគមន៍ ៦៥៥នាក់ទៀត និងព្យាលជាសះស្បើយចំនួន២២៤នាក់។ នាំឱ្យអ្នកឆ្លងសរុបក្នុងប្រទេសឡើងដល់ ៨,៨៤៨នាក់ ដោយអ្នកកំពុងព្យាបាលមានចំនួន ៥,៦៣៣នាក់ និងអ្នកស្លាប់ចំនួន ៦១នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ