Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ ឃាត់ខ្លួន​ជនជាតិ​ចិន​៥​នាក់ ​ដែល​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ

បានផុស

នៅ

កំពង់ចាម​ ៖ ជនជាតិ​ចិន​៥​នាក់ ​ត្រូវ​អាជ្ញាធរ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ធ្វើ​ឃាត់ខ្លួន ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ តាមរយៈ​រថយន្ត​តាក់ស៊ី​ក្នុង​គោលបំណង​មកលេង​មិត្ត​ភ័ក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹងថា​ នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិត​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម រូបលោក​បាន​ដឹកនាំ កម្លាំង ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ៥ នាក់​(​មិនមាន​លិខិតឆ្លងដែន​) ដែល​មាន​ឈ្មោះ​ដូចខាងក្រោម
1.​ឈ្មោះ PANG SHENG WEN ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត​14-12-1988 (​ចូលមក​ប្រទេស​កម្ពុជា ក្នុង​ខែ​3 ឆ្នាំ​2018)
2.​ឈ្មោះ GONG HAN RUI ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត 28-07-1995
3.​ឈ្មោះ PENG CHAO ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត​8-9-1995
4.​ឈ្មោះ​YONG SHEAG FOOG ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត 15-12-1995
5.​ឈ្មោះ WANG DANG ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត 14-07-1997។


អ្នកទាំង៥នាក់​ខាងលើនេះ បាន​ធ្វើ​ដំណើរ​មកពី​រាជធានី​ភ្នំពេញ តាម​រយៈ​រថយន្ត​តាក់ស៊ី (​មិន​ស្គាល់​ស្លាក​លេខ និង​ពណ៌​រថយន្ត​) ដែល​រថយន្ត​នោះ​មិត្ត​ភ​ក្កិ​ដែលជា​ជន​ជាតិចិន​ដូចគ្នា​រស់នៅ​ខេត្តកំពង់ចាម​(​មិន​ស្គាល់ឈ្មោះ​) ជា​អ្នក​រៀប​ចំ​ឲ្យធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​វេលា​ម៉ោង​ប្រហែល​១​ព្រឹក ថ្ងៃ​២៣ ខែមេសា​នេះ​ហើយ​មកដល់​ចុះ​នៅ​ស្តុ​ប​ផ្សារ​ព្រៃទទឹង នៅ​វេលា​ម៉ោង​៩​ព្រឹក និង​ដើររក​ទិញ​ចំណី​ហូប​បន្ទាប់មក​ក៏​ទាក់ទង​មិត្តភក្ដិ​មិនបាន រួច​ពួកគេ​ទាំង​៥​នាក់​ខាងលើ​បានមក​សម្រាក​នៅ​វិទ្យាល័យ​ហ៊ុន សែន ព្រៃទទឹង​តែម្ដង។ គោលបំណង​ ដើម្បី​មកលេង​មិត្តភក្ដិ​ដែលជា​ជន​ជាតិចិន​ដូចគ្នា​រស់នៅ​ខេត្តកំពង់ចាម។

សូម​បញ្ជាក់​ផង​ដែរ កងកម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​រក​រថយន្ត​ដែល​បាន​ដឹក​ជនជាតិ​ទាំង​៥​នាក់​នោះ​មក​ដល់ទី​នេះ ហើ​យ​ធ្វើ​ការ​អនុវត្តន៍​តាម​នីតិ​វិធី​ច្បាប់ ខណៈ​អាជ្ញាធរ​កំពុង​ធ្វើ​ការទប់ស្កាត់​ការពារ ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ជាប្រចាំ​។

ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​សួរនាំ​រួចមក អាជ្ញាធរ​ស្រុក សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​បាន​ធ្វើ​តេស្ត​ពិនិត្យ​មើ​ល​វីរុស​កូ​វីដ​១៩ ដោយ​លទ្ធផល​អវិជ្ជមាន បន្ទាប់​មក​ទៀត ត្រូវ​រៀបចំ​បញ្ជូន​ជនជាតិ​ចិន​ទាំង​៥​នាក់​នេះ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​បន្ត​ទៀត៕

ដោយ ៖ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម