Connect with us

ព័ត៌មានជាតិ

លោក ប៉ាន សូរ​ស័ក្តិ ចុះ​ពិនិត្យ​ស្តង់ លក់​គ្រឿង​ឧបភោគបរិភោគ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​

បានផុស

នៅ

ភ្នំពេញ ៖ យោង​តាម​សេចក្ដីណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ឲ្យ​ក្រសួងពាណិជ្ជកម្ម រៀបចំ​សម្របសម្រួល​ផ្គត់ផ្គង់​ស្បៀង និង​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់ ​លក់​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ខណៈពេល​នៃ​ការបិទ​ខ្ទប់​នេះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចុះ​ពិនិត្យ​ស្តង់​លក់​ស្បៀង និង​គ្រឿង​ឧបភោគបរិភោគ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ក្នុង​តំបន់​បិទ​ខ្ទប់ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ពេល​ចុះ​ពិនិត្យ​នោះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ក្រសួង​បាន​រៀបចំ​ស្តង់​លក់​ចំនួន ១១ ស្តង់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ទីផ្សារ​អន​ឡាញ (shop.moc.gov.kh) សម្រាប់​លក់ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និង​ទឹកបរិសុទ្ធ ព្រមទាំង​គ្រឿងឧបភោគ បរិភោគ​ចាំបាច់​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់ ពិសេស​ប្រជា ពលរដ្ឋ​នៅក្នុង​តំបន់​ក្រហម ដោយ​ដឹកជញ្ជូន​ដល់​មុខផ្ទះ​របស់​អ្នកទិញ​តែម្ដង​។

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​របស់​អាជ្ញាធរ​មូលដ្ឋាន ក្រសួងសុខាភិបាល និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ជាពិសេស​វិធានការ ៣​កុំ និង ៣​ការពារ​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។

សូម​ជម្រាប​ថា បើ​គិត​ត្រឹម​យប់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ក្រសួងពាណិជ្ជកម្ម លក់បាន​អង្ករ​២១៨​បាវ​, មី​ជាតិ​៦២៣​កេស​, ទឹកត្រី​១៤៨​យួរ​, ទឹកស៊ីអ៊ីវ ១៦៧​យួរ​, ត្រីខ ៣៥៥​យួរ​, បន្លែ​១១៥ គីឡូក្រាម និង​សាច់ក្រក​១៣ គីឡូក្រាម ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​តំបន់​ក្រហម​។ ដោយឡែក​ការបញ្ជាទិញ​តាមរយៈ​ទីផ្សារ​អន​ឡាញ​វិញ មាន​ការបញ្ជាទិញ​រហូត​ដល់​៤១២ ប្រតិបត្តិការ​ឯណោះ (​គិត​ត្រឹម​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១)​។

ដើម្បី​ជា​ជំនួយ​ដល់​ការទិញ​របស់​ប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ក្រុមការងារ​ចាំ​ទទួល​ការហៅ​ចូល ដើម្បី​សម្របសម្រួល​ការបញ្ជាទិញ និង​ទទួល​សំណូមពរ​ផ្សេងៗ​របស់​ប្រជា ពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម តាមរយៈ​លេខ​ទូរ​សព្ទ ដូចជា​៖ ០១៧ ៨៥៥ ០១១, ០១២ ៧៦៧ ០៤៣, ០៨៩ ៣៥៥ ៦៩៦, ០៦៩ ៥២៤ ៤៩៩, ០១៥ ៨០៥ ៣១៣, ០១២ ៩១៧ ៧៦០, ០៩៣ ៧០៧ ២៧៧, ០១៧ ៨៨២ ៨៣៨, ០១៥ ៩០០ ០២៥, ០១៧ ៦៦៥ ៥៩៥, ០៧៧ ៩០៦ ០២៤, ០៩៨ ៧១៧ ១៩៦៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម