ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារចំនួន៣បន្ថែមទៀត
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារចំនួន៣បន្ថែមទៀតក្រោយរកឃើញមានអាជីវករនៅផ្សារទាំងនោះ មានឆ្លងជំងឺកូវីដ១៩។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវដែលបានផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា ផ្សារដែលបានផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារចំនួន៣បន្ថែមទៀត រួមមាន៖១. ផ្សារគីឡូម៉ែត្រលេខ៦(ផ្សារឆេកូ)ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦២. ផ្សារតូចទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ៣.ផ្សារច្រាំងចំរេះក្នុងសង្កាត់ច្រាំងចំរេះទី២។

រដ្ឋបាលខណ្ឌបានបន្តថា ការផ្អាកនេះមានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ខែមេសារហូតដល់ថ្ងៃទី៧ខែឧសភាឆ្នាំ២០២១។
រដ្ឋបាលខណ្ឌ សូមអំពាវនាវដល់បងប្អូនអាជីវករសន្តិសុខបុគ្គលិកកម្មករបម្រើការក្នុងផ្សារនិងក្រុមគ្រួសារអាជីវករពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញចូលផ្សារទាំងបីខាងលើនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួនក្អកពិបាកដកដង្ហើមហើយសង្ស័យថា ឆ្លងមេរោគកូវីត១៩ សូមអញ្ជើញមកយកសំណាករកមេរោគ កូវីដ១៩ ជាបន្ទាន់ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត៕
ដោយ ៖ សំអឿន




-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់