ព័ត៌មានជាតិ
ពិតជាអាសូរទារកទើបអាយុ១ខែត្រូវដឹកជាមួយម្តាយទៅមន្ទីរពេទ្យ ខណៈម្តាយមានវិជ្ជមានកូវីដ១៩
ភ្នំពេញ ៖ ពិតជាគួរឲ្យអាសូរដល់ទារកដែលទើបនឹងកើតបាន១ខែត្រូវរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យជាមួយម្តាយ ខណៈដែលម្តាយមានវីជ្ជមានកូវីដ១៩។

តាមប្រភពពីលោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា នៅវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី២៣ខែមេសានេះ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ បានទៅដឹកស្ត្រីម្នាក់ ដែលមានវីជ្ជមានកូវីដ១៩ ឈ្មោះ ឈន ពៅ អាយុ៣០ឆ្នាំ មុខរបរគ្រូបង្រៀនសាលាសុវណ្ណភូមិនិងមានទីលំនៅផ្ទះលេខ១០០ស្ទួនផ្លូវ៦៦៧ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

លោកចៅសង្កាត់បន្តថា អ្វីដែលគួរឲ្យអាណិតនោះ គឺទារកដែលមានអាយុទើបតែ១ខែត្រូវម្តាយយកទៅជាមួយព្រោះពុំអាចទុកនៅផ្ទះបាន។ ចំពោះសមាជិក៥នាក់ដែលសុទ្ធសឹងជាស្ត្រីត្រូវគ្រូពេទ្យឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និងបន្តយកសំណាកខ្លាចក្រែងឆ្លងពីស្ត្រីជាគ្រូបង្រៀន។

ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់មេត្តាអនុវត្តន៍នូវវិធានការ៣កុំនិង៣ការពារផង។ព្រោះជំងឺនេះកាចសាហាវណាស់៕
ដោយ ៖ នរា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍