Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សម្រេច​បិទ​ផ្សារ​អង្គ​ក្នុង ភូមិ​អង្គ ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ជា​បណ្តោះអាសន្ន

បានផុស

នៅ

ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ជាពិសេស​អាជីវករ​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា អាស្រ័យ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​-១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ចុងក្រោយ​នេះ មាន​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ បាន​ឆ្លង​វីរុស​កូ​វីដ​-១៩ ក្នុង ​”​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ២០២១ ដែល​ស្ថានភាព​នេះ បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស គួរ​ឲ្យ​ព្រួយបារម្ភ និង​ចាំបាច់​ត្រូវមាន​វិធានការ សុខាភិបាល​ដើម្បី​ទប់ស្កាត់​ជាបន្ទាន់។

ចំពោះមុខ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សូម​ផ្អាក​ដំណើរការ ជា​បណ្តោះអាសន្ន ផ្សារ​អង្គ ក្នុង​សង្កាត់ ចោមចៅ​ទី​៣ រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង សូន្យ នាទី ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ រហូតដល់ ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​វីរុស​កូ​វីដ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ចេញ​-​ចូលក្នុង​ទីតាំង​ផ្សារ​ខាងលើ​។ -១៩ ទៅដល់​បងប្អូន​អាជីវករ អតិថិជន ទន្ទឹមនឹងនេះ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​អាជីវករ សន្តិសុខ បុគ្គលិក​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​កន្លងមក​ធ្លាប់បាន​ចេញចូល​ផ្សារ​ខាងលើ​នៅ ថ្ងៃទី​០៥ ខែមេសា ដល់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ បើ​មាន​អាកា​រៈ​ក្ដៅខ្លួន ក្អក ពិបាក​ដក​ដង្ហើម ហើយ​មានការ​សង្ស័យថា​ឆ្លង​មេរោគ​កូ​វីដ​-១៩ សូម​អញ្ជើញ​មក​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ជាបន្ទាន់​នៅ​សាលាបឋមសិក្សា​សុភមង្គល ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ព្រមទាំង​ត្រូវអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​។

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ក្តីសង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ពិសេស​អាជីវ​ករទាំង​អស់ ដែល​កំពុង​ប្រកប​អាជីវកម្ម​ក្នុង ផ្សារ​អង្គ មានការ​យោគយល់ អធ្យាស្រ័យ និង​ចូលរួម អនុវត្ត​សេចក្តីជូនដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជំងឺអេដស៍
ព័ត៌មានជាតិ៣៣ នាទីutes មុន

អង្គការ AHF នឹងប្រារព្វទិវាស្រោមអនាម័យអន្តរជាតិនៅថ្ងៃទី១៤កុម្ភៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ត្រាំ ចុះហត្ថលេខា យកពន្ធ២៥% លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលអាមេរិក

ប ស ស
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ប ស ស កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម