ព័ត៌មានជាតិ
យុវជនពីរនាក់ត្រូវសមត្ថកិច្ចស្រុកគីរីវង់កសាងសំណុំរឿងទៅតុលាការពីបទផ្គេីននឹងបម្រាមរាជរដ្ឋាភិបាល
យុវជន២នាក់ថ្មីទៀតនៅស្រុកគីរីវង់ ខេត្តតាកែវជួបជុំគ្នាហូបចុកគ្រឿងស្រវឹង បេីកធុងបាសបំពងសម្លេងច្រៀងរាំផ្គេីនទៅនិងបម្រាមអាជ្ញាធរ ត្រូវបានកម្លាំងអធិការដ្ឋានស្រុកចុះឃាត់ខ្លួនយកមកកសាងសំណុំរឿង។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ យុវជន២នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១វេលាម៉ោង១៥និង២០ នាទី។
លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអន្តរាគមន៍ចុះអនុវត្តលើករណីផឹកស៊ីប្រមូលផ្តុំគ្នា ចាក់ធុងបាសរាំច្រៀងបំពានលើកបម្រាមរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ ចុៈថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ ដែលបង្កដោយជនសង្ស័យចំនួន០២នាក់គឺ ៖ ឈ្មោះ រិន រុី ភេទប្រុស អាយុ៤១ឆ្នាំ និងឈ្មោះ ជុំ ចន្នី ភេទប្រុស អាយុ៣៤ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកគីរីវង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សូមរំឮកដែរថា កាលពីពេលកន្លងមកថ្មីៗនេះ យុវជន៤នាក់នៅស្រុកសំរោង ដែលល្មើសបម្រាមអាជ្ញាធរជួបជុំគ្នាស៊ីផឹកចាក់បាស់រាំរែកត្រូវបានសាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១លានរៀល ក្រោមបទមិនគោរពវិធានរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការដែលហាមការជួប ជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕
អត្ថបទ៖ វីរៈ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង