ព័ត៌មានជាតិ
រកឃើញកម្មករធ្វើការនៅរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែងជាង៥០នាក់ឆ្លងវិជ្ជមានកូវីដ១៩
លោក វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងនៅព្រឹកនេះថាក្រុមគ្រូពេទ្យបានធ្វើតេស្តរកកូវីដ១៩ទាំងយប់ដោយប្រើប្រាស់ឧបករណ៍តេស្តសំណាក Rapid Testទៅលើកម្មករធ្វើការនៅរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅឃុំពើក ស្រុកអង្គស្នួលបានចំនួន៣២៣នាក់ ក្នុងនោះរកឃើញមានវិជ្ជមានកូវីដ១៩ចំនួន៥១នាក់។

លោកបានបន្តថា ក្រុមការងារបានបញ្ជូនសំណាកទាំងនោះទៅធ្វើវិភាគបញ្ជាក់បន្ថែមនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈដើម្បីឲ្យប្រាកដប្រជាថាពួកគេមានវិជ្ជមានកូវីដ១៩។
លោកបានបន្តទៀតថា នៅព្រឹកនេះក្រុមគ្រូពេទ្យបន្តយកសំណាកទៅលើកម្មករនៅរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង(ខេមបូឌា)ដែលនៅសល់ប្រមាណ៧០០នាក់ទៀតដែលនឹងដឹងលទ្ធផលជាបន្តបន្ទាប់ទៀតដោយប្រើប្រាស់ឧបករណ៍តេស្តសំណាក Rapid Test។

លោក វេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានបន្ថែមថា បន្ទាប់ពីធ្វើសំណាកទៅលើកម្មករនៅរោងចក្រស្តាម៉ាស្ទ័រ &ហ្វ្រែង(ខេមបូឌា)ចប់សព្វគ្រប់ហើយ ក្រុមគ្រូពេទ្យនឹងបន្តទៅយកសំណាកកម្មករធ្វើការនៅរោងចក្រមួយទៀតឈ្មោះSix Plus ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលដោយសារមានកម្មករម្នាក់មានឆ្លងជំងឺកូវីដ១៩។
គួរបញ្ជាក់ថា រោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង(ខេមបូឌា)មានកម្មករនិយោជិតចំនួន២២៥ នាក់ទៀតមានជាប់ពាក់ព័ន្ធដោយផ្ទាល់ព្រមទាំងកម្មករនិយោជិតចំនួន៧១៨នាក់ ពាក់ព័ន្ធដោយប្រយោលលើចំនួនកម្មករនិយោជិតសរុបចំនួន៩៦៣នាក់។ រីឯរោងចក្រ Six Plusវិញមានវិជ្ជមាន០១ករណី និងកម្មករ និយោជិតប្រមាណ៧០នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធដោយផ្ទាល់។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបញ្ជាឲ្យរោងចក្រទាំងពីរខាងលើផ្អាកដំណើរការសង្វាក់ផលិតកម្មជាបណ្តោះអាសន្ន ហើយបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវតាមដានសុខភាពនិងផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាពរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ និងអាជ្ញាធរមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ក្នុងអំឡុងពេលនៃការផ្អាកការងារនេះរដ្ឋបាលស្រុក និងម្ចាស់រោងចក្រ ត្រូវសហការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមអគារផលិតកម្មនានា និងតាមបរិវេណក្រៅរោងចក្រ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាល បានជំរុញដល់ទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ កម្មករ កម្មការិនីនិយោជិត ត្រូវបន្តចូលរួមសហការ គោរពអនុវត្ត និងផ្សព្វផ្សាយបន្តអំពីគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំទើបពួកយើងអាចកាត់ផ្តាច់សង្វាក់នៃការឆ្លងរាលដាល និងឈានទៅបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ នេះកាន់តែឆាប់ដើម្បីឱ្យស្ថានភាពប្រទេសរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?