សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​ជំនុំជម្រះ​សំណុំរឿង “​ឧបឃាត​” អតីត​មេដឹកនាំ CNRP ​៩​រូប​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​ជំនុំជម្រះ​សំណុំរឿង “​ឧបឃាត​” អតីត​មេដឹកនាំ CNRP ​៩​រូប​

Published

on

​តាម​ការ​គ្រោង​ទុក​ នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​លើកយក​សំណុំរឿង “​ឧបឃាត​” របស់​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​៩រូប មក​បើកសវនាការ ប៉ុន្តែ​នៅ​ពេល​ដំណើរការ ក៏បាន​សម្រេច​លើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ ដោយសារតែ​មានការ​ស្នើ​សុំ​ពី​ភាគី​មេធាវី​ជន​ត្រូវ​ចោទ ហើយ​សវនាការ​នេះ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ​។​

​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩ រូប ដែល​ត្រូវ​ចូលរួម​សវនាការ​នោះ​រួមមាន ទី​១. លោក សម រង្ស៊ី ទី​២. លោកស្រី ជូ​ឡុង សូ​មូរ៉ា ទី​៣. លោកស្រី មូរ សុខ​ហួរ ទី​៤. លោក​អេង ឆៃអ៊ាង ទី​៥. លោក នុត រំដួល ទី​៦. លោក ឡុង រី ទី​៧. លោក ម៉ែន សុថា​វរិ​ន្ទ្រ ទី​៨. លោក អ៊ូ ច័ន្ទ​ឫទ្ធិ ទី​៩. លោក ហូរ វ៉ាន់ ហើយ​ដីកា​កោះហៅ​ឲ្យ​ចូល​សវនាការ​នេះ ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​បិត​នៅ​អតីត​ទីស្នាក់ការ​កណ្តាល នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​២ និង​៥០ នាទី រសៀល​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២០ រួចហើយ​។​

​ចៅក្រម​ជំនុំជម្រះ ​នៅ​ក្នុង​សវនាការ​នេះ​រួមមាន លោក ឌុ​ច សុខ​សារិន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​, លោក សេង ប៊ុណ្ណា​រិ​ទ្ធ ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​, លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​, លោក សេង ហៀ​ង ព្រះ​រាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ និង​លោក ឈាវ ស៊ី​វុត្ថា ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ទោះបី​មាន​កូ​វីដ​១៩​ តែ​ការនាំចេញ​ពី​កម្ពុជា​ ទៅ​ទីផ្សារ​ពិភពលោក នៅ​តែកើនឡើង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម