Connect with us

ព័ត៌មានជាតិ

ចាប់ប្រពន្ធធ្វើជាចំណាប់ខ្មាំង ពេលសមត្ថកិច្ចចុះទៅយកមកធ្វើចត្តាឡីស័ក

បានផុស

នៅ

សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ ខេត្ត​កំពង់ឆ្នាំង នៅវេលា​ម៉ោង១០និង៣០នាទី​ ព្រឹក​ថ្ងៃទី ២៤ ខែមេសា​នេះ បាន​ព្យាយាម​លួងលោម​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ជា​ប្ដី​ប្រពន្ធដែល​បាន​ចូល​មកពី​តំបន់​ក្រហម​ ក្នុង​រាជធានី​ភ្នំពេញ​កាលពី៥ថ្ងៃមុន ​និង​បាន​ចូលមក​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់​ឆ្នាំង​ក្រុង ​កំពង់ឆ្នាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​បុរស​រូបនេះ​បាន​រារាំង​សមត្ថកិច្ច ដោយ​មិន​សហការ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​សំណាក​ឡើយ មិនតែប៉ុណ្ណោះបុរស​រូបនេះ​បាន​ចាប់​ប្រពន្ធ​របស់ខ្លួន​ធ្វើជា​ចំណាប់​ខ្មាំង​ថែម​ទៀតផង ខណៈដែល​ប្រពន្ធ​បាន​យល់ព្រម​ទៅតាម​អាជ្ញាធរ។

នៅក្នុង​ហេតុការណ៍​នេះ​ សមត្ថកិច្ច​ប្រើ​នូវ​វិធានការ​ក្តៅ​ជាបន្ទាន់​​ទើប ចាប់ខ្លួន​បុរស​ខាងលើនេះ ទៅ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​សំណាក​បានសម្រេច​។

ជា​ចុងក្រោយ​បុរស​រូបនេះ​ និង​ប្រពន្ធ ត្រូវបានកងកម្លាំង​សមត្ថកិច្ច​ និង​គ្រូពេទ្យ​នាំយកទៅ​កាន់​មន្ទីរ​ពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​ទាំង​ប្ដីប្រពន្ធ​តាម​រថយន្តដើម្បី​យក​សំណាក និង​បញ្ជូន​ពួកគាត់​ទៅធ្វើ​ចត្តា​ឡី​ស័ក​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ៕

​អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម