ព័ត៌មានជាតិ
ហើរកម្ទេចភ្លើងចេញពីចង្ក្រាន ឆេះផ្ទះមួយខ្នងនៅខេត្តកំពង់ឆ្នាំង
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ អគ្គិភ័យបានឆេះផ្ទះមួយខ្នង នៅក្នុងភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ភុល ហៀង ភេទប្រុស អាយុ៧៩ឆ្នាំ មានសមាជិកគ្រួសារចំនួន២នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះដែលឆេះខាងលើនេះមានបណ្ដោយ៥ម៉ែត្រ ទទឹង៤ម៉ែត្រ ប្រក់ស្លឹកជញ្ជាំងស្លឹកក្រាលក្តារ ។ អគ្គិភ័យនេះបានឆេះផ្ទះនិងសម្ភារៈទាំងស្រុងតែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
សមត្ថកិច្ចបានដាក់ការសង្ស័យថា ករណីនេះបណ្តាលមកពីភ្លើងចង្ក្រាន ដាំស្លរមិនពន្លត់ ពេលខ្យល់បក់មកកម្ទេចភ្លើងហើរទៅប៉ះជញ្ជាំងស្លឹក បណ្តាលឲ្យផ្ទះតែម្តង ។
អត្ថបទ ៖ ឈៀងថារិទ្ធ



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក