ព័ត៌មានជាតិ
បាក់ប្លង់សេពេលកំពុងចាក់ កម្មករព្រលឹងចុងសក់គ្រប់គ្នា
កម្មករសំណង់៩នាក់ភ័យព្រលឹងចុងសក់ ខណៈកំពុងចាក់ប្លង់សេសាងសង់ហាងសំអាងការមួយកន្លែងស្រាប់តែបាក់ធ្លាក់មកក្រោមសំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចជាប់របងវត្តតិក្ខប្បញ្ញោ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមបុរសជាមេការឈ្មោះ វណ្ណា អាយុ២៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងកម្មករសរុប៩នាក់ បានឡើងទៅខាងលើដើម្បីគៀស៊ីម៉ង់ត៍ ពេលដែលរថយន្តបាញ់ស៊ីម៉ង់ត៍រួចរាល់ ភ្លាមនោះស្រាប់តែបាក់ស្រុតធ្លាក់ស៊ីម៉ង់ចុះមកក្រោមធ្វើឲ្យពួកគាត់ភ័យព្រលឹងចុងសក់គ្រប់ៗគ្នា តែសំណាងបានទើលើសំណាញ់ដែកទើបមិនមានរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុដោយសារមិនមានមនុស្សរងរបួសទើបប្រគល់ជូនទៅមេការដោះស្រាយជាមួយម្ចាស់៕
អត្ថបទ ៖ សុខា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?