ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ រៀបចំប្រព័ន្ធលូ ១ ខ្សែ ជូនប្រជាពលរដ្ឋ នៅភូមិជម្ពូវ័ន ២
អាជ្ញាធរសង្កត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ នៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ នេះ បានដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូថ្មី ១ ខ្សែ ជូនប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្តោយផ្លូវលខ ១៣៧S ក្នុងភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀងនារដូវវស្សា។

អាជ្ញាធរ បានឲ្យដឹងថា កន្លងមក ទីតាំងខាងលើកង្វះនូវប្រព័ន្ធលូ ធ្វើឲ្យភ្លៀងមកម្តងៗ ឬ ខែវស្សា ទឹកហូរយឺត មិនទាន់ ងាយនឹងជន់លិចដោយទឹកភ្លៀង ទើបរដ្ឋបាលសង្កាត់ចោមចៅទី ៣ ចាត់តាំងជំនាញចុះពិនិត្យមើលជាក់ស្ដែង និងយកគ្រឿងចក្រកាយរៀបចំដាក់ប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋតែម្ដង ដើម្បីរំដោះទឹកកុំឲ្យជន់លិចតទៅទៀត។

អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយថែរក្សាអនាម័យបរិស្ថាន និងទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ បង្កការកកស្ទះប្រព័ន្ធលូ៕
អត្ថបទ ៖ សុខា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


