ព័ត៌មានជាតិ
គិតត្រឹមល្ងាចនេះមានកម្មករធ្វើការនៅរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែងជិត២០០នាក់មានវិជ្ជមានកូវីដ១៩
លោក វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៤មេសា នេះក្រុមគ្រូពេទ្យបានធ្វើតេស្តតាមរយៈឧបករណ៍តេស្តសំណាក Rapid Test ទៅលើកម្មករធ្វើការនៅរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល សរុបចំនួន១០១៣នាក់ ក្នុងនោះមានវិជ្ជមានកូវីដ១៩បឋមចំនួន១៩៧នាក់។

លោកបានបន្តថា ក្រុមការងារបានបញ្ជូនសំណាកទាំងនោះទៅធ្វើវិភាគបញ្ជាក់បន្ថែមនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈដើម្បីឲ្យប្រាកដប្រជាថាពួកគេមានវិជ្ជមានកូវីដ១៩។
លោកបានបន្តទៀតថា បន្ទាប់ពីយកសំណាកកម្មករនៅរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា)រួចហើយក្រុមគ្រូពេទ្យយើងបានបន្តយកសំណាកកម្មករនៅក្បែររោងចក្រពៅឃើ ដែលមានទីតាំងនៅជិតនោះបានជាង១០០នាក់ទៀត ដោយប្រើប្រាស់ឧបករណ៍តេស្តសំណាក Rapid Testហើយជាលទ្ធផលបឋមរកឃើញប្រមាណជាង១០នាក់មានវិជ្ជមានកូវីដ១៩ជាបឋម។
លោក វេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានបន្ថែមថា នៅថ្ងៃស្អែកក្រុមគ្រូពេទ្យនឹងបន្តចុះយកសំណាកនៅរោងចក្រចំនួន៤ផ្សេងទៀតផងដែរ។

សំណាកកម្មករធ្វើការនៅរោងចក្រមួយទៀតឈ្មោះSix Plus ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលដោយសារមានកម្មករម្នាក់មានឆ្លងជំងឺកូវីដ១៩។
គួរបញ្ជាក់ថា មានកម្មករនិយោជិតចំនួន ២២៥ នាក់ទៀតមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ព្រមទាំងកម្មករនិយោជិតចំនួន ៧១៨នាក់ ពាក់ព័ន្ធដោយប្រយោល លើចំនួនកម្មករនិយោជិតសរុប ចំនួន ៩៦៣នាក់។ រីឯរោងចក្រ Six Plus វិញមានវិជ្ជមាន ០១ករណី និងកម្មករ និយោជិតប្រមាណ ៧០នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធដោយផ្ទាល់។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបញ្ជាឲ្យ ផ្អាកដំណើរការសង្វាក់ផលិតកម្មជាបណ្តោះអាសន្នរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា)និងរោងចក្រSix Plus ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលដោយសារមានកម្មករម្នាក់មានឆ្លងជំងឺកូវីដ១៩និងមានអ្នកពាក់ព័ន្ធ៧០នាក់ ហើយបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវតាមដានសុខភាព និងផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាពរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ និងអាជ្ញាធរមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ក្នុងអំឡុងពេលនៃការផ្អាកការងារនេះ រដ្ឋបាលស្រុក និង ម្ចាស់រោងចក្រ ត្រូវសហការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមអាគារផលិតកម្មនានា និងតាមបរិវេណក្រៅរោងចក្រ៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?