ព័ត៌មានជាតិ
កោះហៅបុរសម្នាក់ សុំទោសជាសាធារណៈ ករណីប្រើស្លាកលេខមិនត្រឹមត្រូវ ថែមទាំងប្រើពាក្យសំដីមិនសមរម្យ
ភ្នំពេញ ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការកោះហៅបុរសម្នាក់ ចូលខ្លួនមកបំភ្លឺ ចំពោះមុខសមត្ថកិច្ច និងឲ្យសុំទោសជាសាធារណៈ ករណីប្រើស្លាកលេខមិនត្រឹមត្រូវ ថែមទាំងប្រើពាក្យសំដីមិនសមរម្យលើបណ្តាញសង្គមហ្វេសបុក កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
បុរសដែលសមត្ថកិច្ចកោះហៅនោះ មានឈ្មោះ ប៉ែន លឹម អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុរសខាងលើនេះ បានប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវបំពាក់លើរថយន្ត របស់ខ្លួនម៉ាក Highlander ពណ៌ស និងបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅលើបណ្តាញសង្គមហ្វេសបុក នៅវេលាម៉ោង ៤និង០០រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការកោះហៅដើម្បីចូលខ្លួនមកបំភ្លឺ ចំពោះមុខសមត្ថកិច្ច។

នៅចំពោះមុខសមត្ថកិច្ច បុរសម្នាក់នេះ ក៏បានទទួលស្គាល់នូវកំហុស និងបានដោះស្លាកលេខមិនត្រឹមត្រូវនោះចេញ ដោយបានធ្វើកិច្ចសន្យា និងការពាក់ស្លាកលេខមិនត្រឹមត្រូវ ព្រមទាំងបានធ្វើការថតជាវីដេអូសុំទោសជាសាធារណៈ ចំពោះការប្រើប្រាស់ពាក្យសំដីមិនសមរម្យនៅលើបណ្តាញសង្គម។
ដោយមូលហេតុសុខភាពលើសឈាមផង ស្លាប់មួយចំហៀងខ្លួនផង និងកំពុងលេបថ្នាំសរសៃប្រសាទផង ក្រោយពីធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងសុំទោសរួចរាល់ សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យវិលត្រឡប់ទៅគេហដ្ឋានវិញ៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី