ព័ត៌មានជាតិ
ទេយ្យទានស្បៀងអាហារ អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានយកប្រគេនព្រះសង្ឃចំនួន ២៤វត្តទៀតក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ ទេយ្យទានស្បៀងអាហារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានយកទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ២៤ទៀតនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

អំណោយទេយ្យទានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាំយកទៅប្រគេនព្រះសង្ឃដោយលោក ឆារស៍ វ៉ាន់, លោក សៅ ភិរុណ, លោក ជិន ប៊ុនធឿន និងលោកស្រី ស្បោង សំបូរ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ វត្តទាំង២៤ដែលទទួលបានទេយ្យទាននាពេលនេះស្ថិតនៅក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌចំការមន ៤វត្ត, ខណ្ឌ៧មករា ៣វត្ត, ខណ្ឌបឹងកេងកង ១វត្ត, ខណ្ឌដូនពេញ ៥, ខណ្ឌសែនសុខ ៦វត្ត និងខណ្ឌឫស្សីកែវ ចំនួន ៥វត្ត។

ដោយមើលឃើញពីការខ្វះខាតរបស់ព្រះសង្ឃគង់នៅតាមវត្តនានាក្នុងកំលុងពេលការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ចែងទេយ្យជាស្បៀងអាហារយកទៅប្រគេនតាមវត្តនានាក្នុងរាជធានីភ្នំពេញ ដែលមានចំនួនសរុប ១៤២វត្ត។ មកដល់ថ្ងៃទី២៤ ខែមេសា ក្រុមការងារបាននាំទេយ្យទៅប្រគេនព្រះសង្ឃបានចំនួន ១១១វត្តហើយ។

ក្នុងពិធីប្រគល់ទេយ្យទាននេះ តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញដោយសារជំងឺកូវីដ១៩នាពេលនេះ។

តំណាងសម្តេចទាំងទ្វេ ក៏បានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គថា ក្នុងដំណាក់កាលប្រទេសកម្ពុជាកំពុងឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩។

ជាពិសេសកំលុងពេលបិទខ្ទប់នេះ ព្រះសង្ឃមិនអាចនិមន្តបិណ្ឌ្បាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទ ក៏មិនអាចយកចង្ហាន់មកប្រគេនព្រះសង្ឃបានដែរ ទើបសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានគិតគូរអំពីការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាទូទាំងរាជធានីភ្នំពេញ។

លើសពីនេះ តំណាងក៏បានទូលប្រគេនព្រះសង្ឃ ដើម្បីនាំនូវសារចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល។ ជាពិសេសរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដេីម្បីការពារការចម្លងរីករាលដើរលេងជំងឺកូវីដ១៩ នេះ។

ព្រះសង្ឃគ្រប់ព្រះអង្គតាមវត្តអារាមនីមួយៗ បានសំដែងនូវការអរព្រះគុណចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរចំពោះការខ្វះខាតរបស់ព្រះសង្ឃតាមទីអារាមនានា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩។ ព្រះតេជគុណជាថ្នាក់ដឹកនាំសង្ឃនៅតាមទីអារាមនីមួយៗ ក៏បានប្រគេនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជំងឺទាំងឡាយទាំងពួង និងជោគជ័យក្នុងការដឹកនាំប្រទេសជាតិតទៅមុខទៀត។
សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនព្រះសង្ឃនេះ ក្នុងមួយវត្តទទួលបាន៖
១៖ អង្ករចំនួន១តោន
២៖ ត្រីខចំនួន ២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស
៣៖ មីជាតិចំនួន ២០កេស
៤៖ ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)
៥៖ ទឹកដោះគោខាប់ចំនួន ២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)
៦៖ កាហ្វេចំនួន ៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)
៧៖ តែចំនួន ២គីឡូក្រាម
៨៖ ស្ករសចំនួន ១បេ (មាន ២៥ គីឡូក្រាម)
៩៖ អំបិលចំនួន ១បេ (មាន១០គីឡូក្រាម)
១០៖ ទឹកត្រីចំនួន ៥យួរ (ក្នុង១យួរមាន៦ ដប)
១១៖ ទឹកស៊ីអ៉ីវចំនួន ៥យួរ (ក្នុង១យួរមាន៦ ដប)
១២៖ ប៊ីចេងចំនួន ១បេ (មាន២៥គីឡូក្រាម)៕













-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី