ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីលើកដំបូង ជាមួយនាយករដ្ឋមន្រ្តីថ្មីវៀតណាម
ក្នុងខណ:ដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា នេះ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺកម្ពុជា និងវៀតណាម បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងកង្វល់រួម នេះបើតាមការ ឱ្យដឹងពីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។
ក្នុងជំនួបជាលើកដំបូងនោះ មេដឹកនាំទាំងពីរបានចែករំលែកការពេញចិត្ត ចំពោះការរីកចម្រើន នៃទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍នៃការជឿទុកចិត្តគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ស្ថិរភាព និងសន្តិភាព។

ក្នុងជំនួបកំពូលគ្នានេះដែរ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ និងឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងទៅអនាគត។
នៅក្នុងជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងនាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះមេដឹកនាំឥណ្ឌូនេស៊ី និងវៀតណាម ចំពោះការគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២២ និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២៣។
នៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានឧបត្ថម្ភថវិកា និងម៉ាស់ដ៏ច្រើនជួយដល់កម្ពុជាក្នុងគ្រដ៏លំបាកនេះ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា កាលពីជាងមួយឆ្នាំមុន កម្ពុជាមានឆ្លងមិនដល់៥០០នាក់ និងគ្មានអ្នកស្លាប់ ប៉ុន្តែពេលនេះកម្ពជាមានអ្នកគួរឱ្យព្រួយបារម្ភបំផុត និងមានអ្នកស្លាប់ដ៏ច្រើន ប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជា នឹងខិតខំជំនះដោះស្រាយនូវជំងឺដ៏កាចសាហាវនេះក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីវៀតណាម បានសំដែងនូវការសោកស្តាយបំផុត ចំពោះការកើតរីករាលដាល នៃជំងឺដ៏កាចសាហាវបំផុតនោះ និងជូនពរដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានឈ្នះនូវជំងឺដ៏កាចសាហាវនោះ ក្នុងពេលដ៏ខ្លីខាងមុខ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ