Connect with us

ព័ត៌មានជាតិ

សារលិខិតប្រមុខរដ្ឋាភិបាលក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក

បានផុស

នៅ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារជូនជនរួមជាតិសម្រាប់ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុន​ ចាញ់ពិភពលោក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១​ ក្រោមប្រធានបទ “ឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារលិខិតជូនជនរួមជាតិចុះថ្ងៃទី១៣ ខែមេសា ២០២១ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ទិវានេះប្រារព្ធឡើងក្នុងគោលបំណងជំរុញ និងបំផុសការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសំដៅរួមចំណែកដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោហ៊ុនសែន បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាន និងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់ទូលំទូលាយនៅទូទាំងប្រទេស ពិសេសនៅតាមតំបន់ប្រឈមទីជនបទព្រៃភ្នំ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងទម្លាប់ប្រជាជនក្នុងការប្រតិបត្តិលើការរស់នៅស្អាតគ្មានការចម្លងជំងឺគ្រុនចាញ់តាមបែបគន្លងថ្មី ទស្សនទានថ្មីនាសម័យកាលវិបត្តិកូវីដ-១៩​។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងបានផ្តល់លទ្ធភាព និងលើកទឹកចិត្តឱ្យមានចលនាកៀរគរប្រមូលប្រភពធនធាន​ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀតដើម្បីចូលរួមឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានតាមផែនការកំណត់គឺ គ្មានជំងឺគ្រុនចាញ់ប្រភេទសន្ធំនៅដំណាច់ឆ្នាំ២០២៣ និងគ្មានជំងឺគ្រុនចាញ់គ្រប់ទម្រង់នៅដំណាច់ឆ្នាំ​២០២៥៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម