Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ​ ដាក់​ភូមិ​ចំនួន​ពីរ​ ក្នុង​សង្កាត់​ប៉ោយប៉ែត​ជា​តំបន់​ក្រហម

បានផុស

នៅ

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​កំណត់​ភូមិសាស្ត្រ​មួយ​ចំនួន ​ក្នុងភូមិ​សាមគ្គី​មានជ័យ​និង​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ​ជា​តំបន់​ក្រហម​ដែល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ធ្ងន់ធ្ងរ​។

​លោក អ៊ុំ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ ​បាន​មានប្រសាសន៍​នៅ​ក្នុង​សេចក្តី​ជួន​ដំណឹង​ថា​ ការ​ការកំណត់​ទីតាំង​ភូមិ​ទាំងពីរ​ជា​តំបន់​ក្រហម​ ដែល​មាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​របស់​រដ្ឋ​បាល​ខេត្ត​ ក្នុង​ការបិទ​ខ្ទប់​ការធ្វើដំណើរ​ចេញចូល​ជា​បណ្ដោះអាសន្ន​លើ​ទីតាំង​មួយ​ចំនួន​ នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អភិបាលខេត្ត​បាន​បន្ត​ថា ​ក្នុង​នោះ​មានការ​ហាមឃាត់​ឃាត់​ការធ្វើដំណើរ ​ទី.​១ ​បរិវេណ​ទីតាំង​បុរី​ដួង​ចន្ទ​ទាំងមូល ​ស្ថិតនៅ​ក្នុង​ភូមិ​សាមគ្គី​មានជ័យ​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​។​ទី.​២ ជុំវិញ​អគារ​ស្នាក់នៅ​ម៉ា​វង្សា​ ស្ថិតនៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ ប៉ោយប៉ែត​ ខាងត្បូង​ចាប់ពី​ចំណុច​ផ្លូវ​វត្ត​ស្រះ​ត្រាច​កែង​ផ្លូវ​ខាងត្បូង​កាស៊ីណូ​ហ្គោល​ដិ​ន planet ដល់​ផ្លូវ​ទំនប់​ក​៥ និង​ប៉ែក​ខាងជើង​ចាប់ពី​កែង​ផ្លូវ​វត្ត​ស្រះ​ត្រាច​ចំណុចប្រសព្វ​រវាង​ភូមិ​សាមគ្គី​មានជ័យ​និង​ភូមិ​ព្រៃ​ព្រិច​ដល់​ផ្លូវ​ទំនប់​ក​៥​និង​ជុំវិញ​បរិវេណ​កាស៊ីណូ​និង​សណ្ឋាគារ​ប៉ោយប៉ែត​ផ្លាស​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខាងជើង​ចាប់ពី​ចំណុច​កែង​រវាងផ្លូវ​ស្រះ​ត្រាច​និង​ផ្លូវ​ដើម​ពុទ្រា​ដល់​ផ្លូវ​វត្ត​បា​ឡិ​ឡៃ​និង​ប៉ែក​ខាងត្បូង​ចាប់ពី​ចំណុច​កែង​រវាងផ្លូវ​ស្រះ​ត្រាច​និង​ផ្លូវ​ក្រោយ​ផ្ទះសំណាក់​ពូ​វី​ណា​ដល់​ផ្លូវ​វត្ត​បា​ឡិ​ល័យ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម