ព័ត៌មានជាតិ
ពលករ១០នាក់ក្នុងនោះមានក្មេង៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយមេខ្យល់ម្នាក់គេចខ្លួនបាត់
ទោះបីមានការរឹតបន្ដឹងក្នុងការឆ្លងដែន ក៏នៅមានពលករ១០នាក់ក្នុងនោះមានក្មេង៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចបង្គោលគីឡូលេខ៣៤ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ឡៃ ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួនបានមេខ្យល់ និងពលករទាំង១០នាក់ សមត្ថកិច្ចចម្រុះបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមេខ្យល់កំពុងជូនពលករជាច្រើននាក់ទៅប្រទេសថៃ សមត្ថកិច្ចបានចុះដល់កន្លែងនិងធ្វើការឃាត់ខ្លួនមេខ្យល់១ម្នាក់ឈ្មោះ ម៉ក់ ឈន់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស អាវុធហត្ថខេត្តបានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត


លោកបានឲ្យនាំកម្លាំងការិយាល័យបង្ក្រាបការជួញដូរមនុស្សធ្វើការសាកសួរចម្លើយដល់ជនរងគ្រោះទាំងអស់ បានឆ្លើយសារភាពថា ពួកគាត់នាំគ្នាជិះរថយន្តស្នួល១គ្រឿងម៉ាកTOYOTA CAMARY បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-9578 ពីផ្ទះនៅស្រុកបវិល ខេត្តបាត់ដំបង តាមផ្លូវវាងដើម្បីជៀសឲ្យផុតពីសមត្ថកិច្ចត្រួតពិនិត្យការបិទខ្ទប់ផ្លូវឆ្លងខេត្ត ហើយទៅដល់ផ្ទះសំណាក់មួយកន្លែងក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកមេខ្យល់ខាងលើមកដឹកពួកគាត់ចេញទៅស្រុកម៉ាឡៃទាំងយប់អធ្រាត្រហូតដល់ចំណុចភូមិអូរអំពិល ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង ពេលនោះមេខ្យល់ឈ្មោះសួស គីម បានដឹងខ្លួនហើយបើកទ្វារឡានរត់គេចខ្លួនបាត់ បន្សល់ទុកតែឡាន និងពលករដែលជិះក្នុងនោះចំនួន១០នាក់ មានកុមារចំនួន៤នាក់ នៅក្នុងរថយន្ត។


ចំណែកមេខ្យល់ឈ្មោះ ម៉ក់ ឈន់ ក្រោយពីសមត្ថកិច្ចសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា រូបគេគ្រាន់តែជាអ្នកមើលផ្លូវឲ្យឈ្មោះ សួស គីម តែប៉ុណ្ណោះដោយឈ្មោះសួស គីម ឲ្យថ្លៃស្នួល១លើកចំនួន១០ម៉ឺន ទៅ១២ម៉ឺនរៀល ហើយឈ្មោះសួស គីម នេះជាអ្នករកស៊ីដឹកជញ្ជូនពលករចេញទៅប្រទេសថៃជាញឹកញាប់ផងដែរ។ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយចំណែកជនរងគ្រោះចំនួន១០ ក្នុងនោះកុមារចំនួន៤នាក់ផងនោះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២QC2ថ្នាក់ខេត្តកងវ៉ាក្នុងក្រុងសិរីសោភ័ណ ចំណែកមេខ្យល់ឈ្មោះ សួស គីម សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។ ក្នុងនោះសមត្ថកិច្ចចម្រុះដកហូតរថយន្តរបស់មេខ្យល់បាន២គ្រឿង រថយន្តបាឡែនរបស់ឈ្មោះ ម៉ក់ ឈន់ និងរថយន្ត១គ្រឿងទៀតរបស់ឈ្មោះ សួស គីម៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ សម្តេច ស ខេង ក្រើនរំលឹកអាជ្ញាធរខេត្តព្រៃវែងក្តាប់ឱ្យជាប់នូវចរាចរណ៍ចេញចូលភូមិ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក