ព័ត៌មានជាតិ
រកឃើញវិជ្ជមានកូវីដ១៩ពីរនាក់ប្ដីប្រពន្ធ នៅស្រុកកំពង់ត្រឡាច ជាអ្នកលក់ត្រីនៅផ្សារដើមគ
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមេសានេះថា ស្រុកកំពង់ត្រឡាចរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២នាក់ទៀត នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។
អ្នកវិជ្ជមានកូវីដ-១៩ពីរនាក់នេះ គឺ ប្តីមានឈ្មោះ យ៉ែម រិទ្ធ អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ កេត សុមាលី អាយុ៣៩ឆ្នាំ មានកូន២នាក់ រស់នៅក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពីរនាក់ប្ដីប្រពន្ធនេះប្រកបមុខ របរលក់ត្រីនៅផ្សារដើមគ រាជធានីភ្នំពេញ ដោយរៀងរាល់ថ្ងៃពួកគេបានក្រោកតាំងពីម៉ោង៣ទៀបភ្លឺ ជិះម៉ូតូឌុបគ្នាទៅចាំលក់ត្រី ដែលរថយន្តដឹកចេញ ពីខេត្តកំពង់ឆ្នាំងយកមកលក់នៅផ្សារដើមគ ហើយជំងឺកូវីដ១៩ នេះគឺបានឆ្លងពីផ្សារ ដើមគររាជធានីភ្នំពេញ។

ដោយឡែកពួកគាត់បានឈប់ទៅលក់ត្រីតាំងពីថ្ងៃទី១២ ខែមេសា ដោយសារតែនៅផ្សារដើមគមានផ្ទុះជំងឺកូវីដ-១៩។ តែក្រោយមកប្រពន្ធមានអាការក្អកផ្ដាសាយ និងឈឺបំពង់កផងនោះ ពួកគាត់ ក៏បាននាំគ្នាមកយកសំណាកធ្វើតេស្តនៅថ្ងៃទី២២ ខែមេសា ដែលទទួលបានលទ្ធផល(វិជ្ជមាន)ទាំង២នាក់ នៅល្ងាចថ្ងៃទី២៤ ខែមេសានេះតែម្តង។ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។


លោក ហាក់ ប៊ុន្នី អធិការរងស្រុកកំពង់ត្រឡាចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ ករណីវិជ្ជមានកូវីដ១៩ ប្ដីប្រពន្ធខាងលើនេះ សមត្ថកិច្ចសហការជាមួយក្រុមគ្រូពេទ្យស្រុកកំពង់ត្រឡាច បាននិងកំពុងតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយប្ដីប្រពន្ធទាំងពីរនាក់នេះ ដើម្បីនាំមកយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ជាពិសេសគឺកូនទាំង២នាក់របស់ពួកគាត់ ដែលត្រូវតែនាំមកពិនិត្យសំណាកដោយមិនអាចខកខានបានឡើយ៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ អភិបាលខេត្តបាត់ដំបង ចេញបញ្ជាបន្ទាន់ស្របពេលពលរដ្ឋច្រាលចេញពីខេត្តបន្ទាយមានជ័យគ្រាកំពុងផ្ទុះកូវីដ-១៩

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង