ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធ ទីលានទុកដាក់សំរាមថ្មី ក្នុងក្រុងបាវិត
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រី រួមជាមួយ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមលក្ខណៈរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “សមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម ក្រុងបាវិត”។

នៅក្នុងសកម្មភាព ចុះតាមដានការងារនេះ គណៈប្រតិភូបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ទៅលើហេដ្ឋារចនាសម្ព័ន្ធជារួមនៃទីលានទុកដាក់សំរាម ដែលស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត។ បន្ទាប់ពីការចុះពិនិត្យផ្ទាល់នៅទីតាំង ក៏មានការរៀបចំកិច្ចប្រជុំពិភាក្សាមួយ ដើម្បីបែងចែកភារកិច្ច និងរៀបចំផែនការការងារឱ្យបានហ្មត់ចត់បំផុត សម្រាប់ត្រៀមទទួលគណៈអធិបតីក្នុងពិធីសម្ពោធនាពេលខាងមុខ។
គម្រោងសាងសង់ទីលានទុកដាក់សំរាមនេះ គឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ក្នុងវិស័យគ្រប់គ្រងបរិស្ថាន និងអនាម័យសម្រាប់ក្រុងបាវិត ដែលជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់ជាប់ព្រំដែន។ ចំពោះទីលាននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុង៖
1. ការកែលម្អសោភ័ណភាពទីក្រុង៖ កាត់បន្ថយការបោះចោលសំរាមពាសវាលពាសកាល និងការគរទុកសំរាមមិនមានសណ្តាប់ធ្នាប់។ 2. កិច្ចការពារបរិស្ថាន៖ ប្រើប្រាស់បច្ចេកទេសទុកដាក់ឱ្យបានត្រឹមត្រូវតាមស្ដង់ដារ បច្ចេកទេស ដើម្បីការពារការជ្រាបចូលទឹកស្អុយទៅក្នុងដី និងប្រភពទឹក។ 3. សុខុមាលភាពប្រជាពលរដ្ឋ៖ កាត់បន្ថយផលប៉ះពាល់ក្លិន និងមេរោគផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។

តាមរយៈការចុះពិនិត្យនាព្រឹកនេះ លោករដ្ឋលេខាធិការ និងលោកអភិបាលរងខេត្ត បានកោតសរសើរដល់ក្រុមការងារសាងសង់ ដែលបានអនុវត្តគម្រោងស្របតាមបទដ្ឋានបច្ចេកទេស។ ទន្ទឹមនឹងនោះ លោកក៏បានផ្ដាំផ្ញើដល់អាជ្ញាធរក្រុងបាវិត និងអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងការតុបតែងលម្អទីតាំង ដើម្បីឱ្យពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងសមឱឡារិកបំផុត។
សមិទ្ធផលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងស្អាត និងមាននិរន្តរភាព៕




ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


