ព័ត៌មានជាតិ
អភិបាលខេត្តកំពត៖ ស្ពានបេតុងដំរីផុង នឹងជួយលើកកម្ពស់ជីវភាពពលរដ្ឋជាង ២ពាន់គ្រួសារក្នុងឃុំចំនួន៣ នៅស្រុកទឹកឈូក្រោយសាងសង់រួច
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានលើកឡើងថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តថ្មីមួយទៀតពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាអំណោយរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គឺស្ពានបេតុងដំរីផុង ត្រូវបានបើកការដ្ឋានសាងសង់ ដែលស្ពាននេះឆ្លងកាត់៣ឃុំ ក្នុងស្រុកទឹកឈូ មានចំនួនពលរដ្ឋរស់នៅ ២,៨៨០គ្រួសារ។ លោកអភិបាលខេត្តលើកឡើងថា ក្រោយស្ពានបេតុងនេះសាងសង់រួច នឹងបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

ការជញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងដំរីផុង ស្ថិតនៅផ្ទាល់លើភូមិសាស្រ្តព្រំប្រទល់រវាងឃុំស្ទឹងកែវ និងឃុំថ្មីនៃស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពលោក នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ និងទីដាច់ស្រយាលនានាដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗរបស់ពលរដ្ឋ។

ជាក់ស្តែងដោយមើលឃើញពីតម្រូវការចាំបាច់ ក៏ដូចជាការលំបាករបស់ប្រជាពលរដ្ឋដែលធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារឆ្លងកាត់ស្ពានដំរីផុង សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជូនស្ពានដំរីផុងនេះជាស្ពានបេតុងសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង ដែលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។

លោក នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ស្ពានបេតុងដំរីផុង ដែលជាអំណោយដ៏ដ្លៃថ្លារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ រួមជាមួយនឹងផ្លូវបេតុងអមសងខាងក្បាលស្ពានប្រវែងសរុប ២០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០.២ម៉ែត្រ។ លោករដ្ឋលេខាធិកាបានបន្តថា ស្ពានបេតុងនេះ គឺទទួលការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ហើយបើតាមការគ្រោងទុកស្ពាននេះនឹងសាងសង់រួចរាល់ក្នុងរយៈពេល៤ខែ។ សមិទ្ធផលថ្មីនេះក្រោយការសាងសង់រួចនឹងឆ្លើយតបនូវផលប្រយោជន៍ជាពហុបំណង និងប្រកបដោយសក្តានុពលដែលប្រជាពលរដ្ឋបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ស្ពានដំរីផុង គឺជាតម្រូវការដ៏ចាំបាច់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដើម្បីដឹកកសិផលទៅកាន់ទីផ្សារ ធ្វើដំណើរទៅសាលារៀន ទៅមណ្ឌលសុខភាព និងឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀតទាំងក្នុងខេត្ត និងក្រៅខេត្ត។ លោកអភិបាលស្រុកបន្តថា នារដូវវស្សាអ្នកធ្វើដំណើរមានការលំបាកខ្លាំង ហើយជាញឹកញាប់ស្ពានត្រូវបានបំផ្លាញដោយទឹកហូរ និងត្រូវចំណាយថវិកាជួសជុលទើបអាចធ្វើដំណើរបាន តែក៏មិនមានភាពរឹងមាំដែរ។

លោកអភិបាលស្រុកទឹកឈូបញ្ជាក់បន្ថែមថា ចំពោះស្ពានមួយនេះអ្នកទទួលផលផ្ទាល់មានចំនួន ១២ភូមិ/៣ឃុំ ស្មើគ្រួសារ ២,៨៨០គ្រួសារ មានប្រជាពលរដ្ឋ ១២,២៥១នាក់ ដែលភាគច្រើនប្រកបរបរទទួលទានដាំដំណាំ និងងាយស្រួលក្នុងការធ្វើដំណើរទៅចំការផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


