Connect with us

ព័ត៌មានជាតិ

ឯកឧត្តម វេ​ង សាខុន បាន​ចុះ​ជួយប្រជាជន ដែល​ជួប​គ្រោះ​ខ្យល់​កន្ត្រាក់​ នៅ​ខេត្ត​ត្បូងឃ្មុំនិង ខេត្តកំពង់ចាម

បានផុស

នៅ

ឯកឧត្តម វេ​ង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល បាន​ចុះ​សួរ​សុខ​ទុក្ខ​និង​យក និង​នាំ​យក​អំណោយ​របស់​កាក​បាទក្រហម ចែក​ជូន​ប្រជាជន​ដែល​រងគ្រោះ ដោយ​ខ្យល់​កន្ត្រាក់ នៅ​ខេត្ត​ត្បូងឃ្មុំនិង ខេត្តកំពង់ចាម កាល​ពី​ម្សិលមិញ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មេសា ​ឆ្នាំ​២០២១ ឯកឧត្តម វេ​ង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ចាន់ សុ​វុ​ឌ្ឍ ប្រធាន​ក្រុមការងារ​ឃុំ​ស្រក គណកម្មការ​កាកបាទ​ក្រហម​ខេត្ត និង​សហការី​បាន​អញ្ជើញ​ចុះមក​ពិនិត្យ និង​វាយតម្លៃ​លើ​ការខូចខាត​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់សៀម ឃុំ​ស្រុក​ចំនួន ៦៩​ខ្នង (​មាន​កម្រិតធ្ងន់ មធ្យម និង​ស្រាល​) រួមទាំង​ដំបូល​ព្រះវិហារ សាលាសំណាក់​ធម៌ ដំបូល និង​ផ្លាក​សាលាឃុំ ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​២២ និង​បាន​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​មួយចំនួនទៀត​មក​ចែកជូន​បងប្អូន​ជន​រង គ្រោះ​ផ្ទាល់​។

​លោក ប៊ិន ឡា​ដា អភិបាល​នៃ​គណ​អភិបាលស្រុក បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​គ្រោះធម្មជាតិ​ខ្យល់ក​ន្ទ្រា​ក់ ដែល​បាន​បំផ្លាញ​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ ទទួលបាន​ព័ត៌មាន​ទុក្ខលំបាក​ដែល​បងប្អូន​កំពុង​ប្រឈម ឯកឧត្តម​ប្រធាន​ក្រុ​ម​ការងារ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ចាត់ចែង និង​ផ្តល់ជំនួយ​ឧបត្ថម្ភ​បឋម ហើយ​ជាក់ស្តែង​ថ្ងៃនេះ ឯកឧត្តម​ប្រធាន​ក្រុមការងារ ឯកឧត្តម​អភិបាលខេត្ត និង​សហការី បាន​អញ្ជើញ​ចុះមក​ពិនិត្យ និង​ជួយ​សំណេះសំណាល​ជា​មួយ​បងប្អូន​ផ្ទាល់​ ដើម្បី​ស្តាប់ និង​ទទួលយក​បញ្ហា​ជាក់ស្តែង និង​ដោះស្រាយ​ជូន​ជា​ជំហានៗ​ទៅ តាម​ការចាំបាច់​។ មាន​មតិ​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​ប្រធាន​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​ជាពិសេស​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ដែល​សម្តេច​បាន​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ដែល​ទទួលរង​គ្រោះ​ទាំង ៦៩​គ្រួសារ ដោយ​បាន​ជួយឧបត្ថម្ភ​ជា​ស្បៀង​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​។ ដោយឡែក បើទោះបី​មានការ​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​ជំ​ងី​ឆ្លង​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​យ៉ាងណាក៏ដោយ ឯកឧត្តម វេ​ង សាខុន ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមការងារ​បានស្នើ​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ធ្វើដំណើរ​មកកាន់​ទីនេះ ​ក្នុង​បំណង​សំខាន់​ គឺ​ចង់​ជួប ចង់​ឃើញ និង​មក​ដោះស្រាយ​បញ្ហា​ជូន​ដោយ​ផ្ទាល់​ឲ្យ​បាន​ទាន់​ពេល​។ សកម្មភាព​ដ៏​ប្រពៃ​នេះ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​គិតគូរ​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​បាន​ទាន់ពេលវេលា​ដូចជា​៖ គ្រោះថ្នាក់​ចរាចរ រន្ទះបាញ់ ខ្យល់​កន្ត្រាក់ ភ្លើង​ឆេះ​ផ្ទះ បាក់​ច្រាំងទន្លេ ជួយ​ដល់​ចាស់ជរា ក្មេង​កំព្រា ជនពិការ និង ស្ត្រី​មេម៉ាយ​ទីទាល់ក្រ ងាយ​រងគ្រោះ​។ កាយវិការ​ប្រកបដោយ​គុណធម៌ មនុស្សធម៌ គិត​ខ្វល់ខ្វាយ យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដ៏​ប្រពៃ​នេះ និង​ជាពិសេស​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ចុះ​ស្រុក​កំពង់សៀម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ក្តីរំភើប កក់ក្តៅ សប្បាយរីករាយ និង​ជឿជាក់​លើ​ការដឹកនាំ​របស់​ឯកឧត្តម​ប្រធាន និង​សហការី​ក្រោម​ម្លប់​សុខសន្តិភាព​។​

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរងគ្រោះ ឯកឧត្តម​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ លោក​បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹ​ទ្ធប​ណ្ឌិត មក​ជូន​បងប្អូន​ដែល​ទទួលរង​គ្រោះ​ទាំង ៦៩​គ្រួសារ មិនតែប៉ុណ្ណោះ​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត តាមរ​យៈកាកបាទ​ក្រហម​ខេត្ត​បាន​នាំយក​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​មក​ចែកជូន​ដើម្បី​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​ប្រចាំថ្ងៃ​របស់​បងប្អូន​។ ភ្ជាប់​ជាមួយ​ជំនួយ​ឧបត្ថម្ភ​នេះ លោក​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត ស្រុក ឃុំ និង​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ឃុំ សមាជិក រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ដែល​បាន​យក​ចិ​ត្ដ​ទុកដាក់ គិតគូ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ជាពិសេស​បាន​ចុះ​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា ហើយ​កាយ វិការ​សប្បុរសធម៌ និង​វប្បធម៌​ចែករំលែក​នេះ បានបង្ហាញ​ពី​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​បញ្ហា​ជីវភាព សេចក្តី​សុខទុក្ខ​ប្រចាំថ្ងៃ​របស់​បងប្អូន​។ ភ្ជាប់​ទៅនឹង​បញ្ហា​គ្រោះធម្មជាតិ​នេះ លោក​បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ការពារ​ទ្រព្យ សម្បត្តិ និង​អាយុជីវិត​។ ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន ឯកឧត្តម​ប្រធាន​បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជា ពលរដ្ឋ​ត្រូវ​បង្កើន​ការថែរក្សា​សុខភាព អនុវត្ត​ឲ្យ​បាន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ជាពិសេស​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩ នៅ​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​។

​ក្រៅពី​គ្រឿងឧបភោគ បរិភោគ ឯកឧត្តម​ប្រធាន​ក្រុមការងារ​បាន​ជួយឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែម ចំនួន ៣០ ១០៩ ០០០​រៀល ដើម្បី​យកទៅ​ចាត់ចែង​បែងចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៦៩​គ្រួសារ ដោយ​មួយ​គ្រួសារៗ​ទទួលបាន​ពី ២២ ០០០ រៀល ទៅ ២ ៥០០ ០០០ រៀល ដើម្បី​ជួសជុល ផ្ទះ ដំបូល​ព្រះវិហារ សាលា​ដំណាក់​ធម៌ និង​ផ្លាក​សាលាឃុំ និង ២ ៥០០ ០០០​រៀល​ទៀត ទុក​ជូន​អាជ្ញាធរ​ស្រុក​និង​ឃុំ​សម្រាប់​យកទៅ​ចាត់ចែង​តាម​ការចាំបាច់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម