ព័ត៌មានជាតិ
៣ចំណុចពីសម្តេចតេជោ ហ៊ុន សែន ដើម្បីផ្សះផ្សា ដោះស្រាយបញ្ហាផ្ទៃក្នុងនៅមីយ៉ាន់ម៉ា
ចូលរូមក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលបានរៀបចំនៅលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកបទពិសោធជោគជ័យរបស់កម្ពុជា ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ជូនមេដឹកនាំអាស៊ាន ពិសេសមីយ៉ាន់ម៉ា ចំនួន៣ចំណុច សម្រាប់ការដោះស្រាយវិបត្តិដែលកំពុងកើតមានក្នុងប្រទេសនេះ។

យោងតាមតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានចែករំលែកបទពិសោធជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្តិភាព និងការផ្សះផ្សាជាតិឋិតថេរយូរអង្វែង និងបានស្នើឡើងនូវជំហានជាក់ស្តែងចំនួន៣ចំណុច ពោលគឺ ១. ការបញ្ឈប់អំពើហឹង្សា និងការប្រកាន់ភាពអត់ធ្មត់បំផុតដោយគ្រប់ភាគីពាក់ព័ន្ធ ២. ការទទួលតួនាទីអាស៊ាន និងការបញ្ជូនប្រេសិតពិសេសទៅមីយ៉ាន់ម៉ា ដើម្បីជួយអន្តរាគមន៍សម្របសម្រួល និង ៣. ការអនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌ពីអាស៊ាន ដែលបានរួមចំណែកដល់ការឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុច។

សម្តេចតេជោ ហ៊ុន សេន ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការកសាងទំនុកចិត្ត និងការប្តេជ្ញាកំរិតនយោបាយពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធ្វើសម្បទានដើម្បីសម្រុះសម្រួលការព្រួយបារម្ភរបស់ផងគ្នា និងការផ្តោតគោលបំណង ធំបំផុតទៅលើការបញ្ឈប់បង្ហូរឈាមគ្នា សន្តិភាព និងភាពសុខដុមចីរកាល។
សម្តេចតេជោនាយករដ្ឋមន្រី្ត បានមានប្រសាសន៍ផងដែរអំពីការចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីសម្រេចគោលដៅកសាងសហគមន៍អាស៊ាន បើទោះបីមានការរាំងស្ទះដោយសារជំងឺកូវីដ-១៩ ក៏ដោយ។ សម្តេចតេជោនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីសារសំខាន់នៃភាពជាដៃគូរវាងអាស៊ាន និងដៃគូខាងក្រៅ ព្រមទាំងគាំទ្រដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូសន្ទនារបស់អាស៊ាន។

គួរបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំកំពូលើកទី១ក្នុងទម្រង់ជាការចូលរួមដោយផ្ទាល់ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួម ជាពិសេសការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
មេដឹកនាំអាស៊ានបានសម្រេចការឯកភាពគ្នាជាឯកច្ឆន្ទ លើប្រាំចំណុចស្តីពីជំហានចាំបាច់ ដើម្បីបន្ធូរបន្ថយភាពតានតឹង បង្កលក្ខណៈសម្រាប់កិច្ចសន្ទនា និងបោះ ជំហានទៅមុខជាបន្តបន្ទាប់ទៅរកសំណោះស្រាយដោយសន្តិវិធី ដែលរួមមាន ១. ការបញ្ឈប់រាល់អំពើហឹង្សា ២. កិច្ចសន្ទនាប្រកបដោយស្ថាបនា រវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍ប្រជាជន ៣. ការចាត់ តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនា ៤. ផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ និង ៥. ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ