Connect with us

ព័ត៌មានជាតិ

មនុស្យ១២៦​នាក់ សង្ស័យវិជ្ជមាន​កូវីដ​១៩ នេះ​បើ​តាម​ការ​យក​សំណាក​តាម Rapid Test

បានផុស

នៅ

យ៉ាងហោច​ណាស់ នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​មនុស្ស​ដល់​ទៅ​១២៦​នាក់ កំពុង​ជាប់សង្ស័យមាន​​ជំងឺ​កូវីដ​១៩ នេះ​បើ​តាម​ការ​យក​សំណាក​ដោយ Rapid Test ក្រោយ​​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ផ្ទុក​ជំងឺ​កូវីដ​១៩ តែ​ទោះ​ជាយ៉ាងណា ត្រូវ​មាន​ការធ្វើ​តេស្ត​ម្ដងទៀតនៅ​វិទ្យាស្ថាន​ប៉ាស្ទ័រភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា​មនុស្ស​ទាំង​១២៦នាក់នេះ ​មិន​ទាន់ទទួល​ស្គាល់ពី​វិទ្យាស្ថាន​ប៉ាស្ទ័រភ្នំពេញនៅ​ឡើយទេ នៅ​រង់ចាំ​ការ​ប្រកាស​ជាផ្លូវ​ការសិន ព្រោះថា​ការយកសំណាកតាម Rapid Test នៅ​មិន​ទាន់​បញ្ជាក់ច្បាស់​ថា អ្នក​ទាំង១២៦នាក់នោះ​ឆ្លងកូវីដ១៩នោះ​ទេ។ ក្រោយ​មានការ​ផ្ទុះនិង​សង្ស័យឆ្លង​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ពី​បុរស​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ផ្ទុក​ជំងឺ​កូវីដ​១៩ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី សម្រេច​ដាក់​តំបន់​បី​ក្នុងការ​បិទខ្ទប់​មិន​ឲ្យ​ចេញ​ចូល​ជា​បណ្ដោះអាសន្ន ក្នុង​រយៈពេល១៤ថ្ងៃ។ ដោយកាល​ពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ដាក់​តំបន់​៣ជាតំបន់​ក្រហម មាន​ដូចជា៖

  • បរិវេណ​ទីតាំង​បុរី​ដួងច័ន្ទទាំង​មូល សិ្ថតក្នុង​ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត
  • ជុំវិញអគារស្នាក់នៅម៉ាវង្សា សិ្ថតក្នុង​ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ប៉ែកខាងត្បូងចាប់ពី​ចំណុចផ្លូវវត្តស្រះត្រាច កែង​ផ្លូវ​ខាង​ត្បូង​កាស៊ីណូ Golden Planet ដល់​ផ្លូវ​ទំនប់​ក៥ និង​ប៉ែក​ខាង​ជើង ចាប់​ពី​កែង​ផ្លូវ​វត្ត​ស្រះ​ត្រាច​ចំណុច​ប្រសព្វរវាង​ភូមិ​សាមគ្គីមាន​ជ័យ និង​ភូមិ​ព្រៃ​ព្រិច ដល់​ផ្លូវ​ទំនប់​ក៥។
  • ជុំវិញបរិវេណ​កាស៊ីណូ និង​សណ្ឋាគារប៉ោយប៉ែតផ្លាស សិ្ថតក្នុង​ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប៉ែក​ខាង​ជើង ចាប់​ពី​ចំណុច​កែង​រវាង​ផ្លូវ​ស្រះ​ត្រាច និង​ផ្លូវ​ដើម​ពុទ្រា ដល់​ផ្លូវ​វត្តបាលិលេយ្យ និង​ប៉ែក​ខាង​ត្បូង ចាប់​ពី​ចំណុច​កែងរវាង​ផ្លូវ​ស្រះ​ត្រាច និងផ្លូវ​ក្រោយ​ផ្ទះ​សំណាក់ អ៊ូរីណា ដល់​ផ្លូវ​វត្តបាលិលេយ្យ។​​​

​​សូម​រំលឹក​ថា ករណី​ផ្ទុះ​ជំងឺ​កូ​វីដ​នៅ​ក្រុង​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ​ខាងលើនេះ បាន​កើតមានឡើង​ដោយសារ​មាន​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ បាន​ស្នាក់​នៅក្នុង​បុរី​ដួង​ច័ន្ទ ផ្ទះ​លេខ​១៣៤B ស្ថិតនៅក្នុង ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង ប៉ោយប៉ែត ត្រូវ​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​៕

អត្ថបទ​៖ សន ផានិត

សូមចុចអាន៖ ខេត្តបន្ទាយមានជ័យ​ ដាក់​ភូមិ​ចំនួន​ពីរ​ ក្នុង​សង្កាត់​ប៉ោយប៉ែត​ជា​តំបន់​ក្រហម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២៥ នាទីutes មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ៥៩ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម