Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ក្បាលកោះសម្រេចផ្អាកបណ្ដោះអាសន្នផ្សារចំនួន៤ រយៈ១៤ថ្ងៃ

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធរសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅបានសម្រេចផ្អាកបណ្ដោះអាសន្នផ្សារចំនួន៤រយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជួនដំណឹងចំនួន៤ដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២៥ ខែមេសានេះរបស់រដ្ឋបាលសង្កាត់ក្បាលកោះបានឱ្យដឹងថា ផ្សារចំនួន៤ដែលផ្អាកដំណើរការនោះរួមមាន ទី១ផ្សារវត្តមុនី ស្ថិតនៅក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ទី២ ផ្សារគល់ស្ពាន ស្ថិតនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ទី៣ ផ្សារដើមដូង ស្ថិតនៅក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ និងទី៤ ផ្សារមជ្ឈឹមវ័ន្ត ស្ថិតនៅក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ។

រដ្ឋបាលសង្កាត់បានបន្តថា ការផ្អាកផ្សារទាំងបួនខាងលើនេះដោយសារតែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអាជីវករ និងប្រជាពលរដ្ឋបានឆ្លងជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងរហ័សគួរឱ្យព្រួយបារម្ភដែលចាំបាច់ត្រូវមានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់។

រដ្ឋបាលសង្កាត់បានបន្ថែមថា ចំពោះមុខរដ្ឋបាលសង្កាត់ក្បាលកោះបានសម្រេចផ្អាកផ្សារទាំង៤ខាងលើរយៈពេល១៤ថ្ងៃ ដោយចាប់ពីម៉ោងសូន្យថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ទៅដល់អាជីវករ​ ក៏ដូចជាប្រជាពលរដ្ឋដែលបានចេញចូលក្នុងផ្សារទាំង៤ខាងលើ។

ជាមួយគ្នានេះដែរ រដ្ឋបាលសង្កាត់ក្បាលកោះ សូមអំពាវនាវដល់អាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋ បើមានអាការៈក្តៅខ្លួន ក្អកពិបាកដកដង្ហើម ហើយសង្ស័យថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាករកជំងឺកូវីដ-១៩ ជាបន្ទាន់នៅទីតាំងទល់មុខការដ្ឋានសាងសង់ផ្សារក្រុមហ៊ុន ប៉េង ហួត ស្ថិតនៅខាងជើងផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រមទាំងអនុវត្តវិធានការចត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ជ័យ ចាប
ជីវិតកម្សាន្ដ៥ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម