ព័ត៌មានជាតិ
ហេតុផលដែលផ្លាកលេខពិសេសផ្ទាល់ខ្លួន មានតែអក្សរឡាតាំង មិនមានអក្សរខ្មែរ ខណៈតម្លៃក៏ខ្ពស់
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លាកលេខពិសេសផ្ទាល់ខ្លួន បានក្លាយជាជម្រើសពេញនិយមមួយសម្រាប់ម្ចាស់យានយន្តជាច្រើននៅកម្ពុជា បើទោះបីជាមានតម្លៃខ្ពស់ក៏ដោយ។ ទោះជាយ៉ាងណា សាធារណជនជាច្រើននៅតែមានសំណួរថា ហេតុអ្វីបានជាផ្លាកលេខប្រភេទនេះប្រើតែ អក្សរឡាតាំងប៉ុណ្ណោះ ខណៈមិនមានការប្រើប្រាស់អក្សរខ្មែរ ដូចផ្លាកលេខធម្មតា។

បើតាមការបញ្ជាក់ក្នុងសំណួរ–ចម្លើយពីកម្មវិធីសេវាសាធារណៈ (Land Transport Public Service) របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការប្រើប្រាស់អក្សរ និងលេខឡាតាំងលើផ្លាកលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គឺដោយសារផ្លាកលេខប្រភេទនេះ ត្រូវបានរៀបចំឡើងតាមស្តង់ដារអាស៊ាន (ASEAN) ដែលអន្ដរជាតិតែងប្រើប្រាស់ជាទូទៅ និងជាលក្ខខណ្ឌតម្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ និងភាពងាយស្រួលក្នុងការឆ្លងកាត់ព្រំដែន នៅតាមបណ្តាប្រទេសសមាជិកអាស៊ាន។

គួរជម្រាបដែរថា ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺជាប្រភេទផ្លាកលេខដែលម្ចាស់យានយន្តអាចជ្រើសរើស អក្សរ ឬពាក្យតាមចំណង់ចំណូលចិត្ត ដូចជា ឈ្មោះ ឬពាក្យសម្គាល់ផ្ទាល់ខ្លួន ប៉ុន្តែត្រូវស្ថិតក្រោមបទបញ្ជានៃការចុះបញ្ជី។ ដោយសារតែមានលក្ខណៈពិសេស និងមានកម្រិតជម្រើសផ្ទាល់ខ្លួនខ្ពស់ ផ្លាកលេខប្រភេទនេះត្រូវបានកំណត់តម្លៃខ្ពស់ជាងផ្លាកលេខធម្មតា។
ចំណែកឯថវិកាដែលបានពីការលក់ផ្លាកលេខពិសេសនេះ នឹងត្រូវបង់ចូលជាថវិកាជាតិ ខណៈចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដោយរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ និងថ្នល់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ល។

ដោយឡែក សម្រាប់ការកំណត់តម្លៃលក់ និងការដាក់ឱ្យដេញថ្លៃជាសាធារណៈ គឺផ្អែកលើលក្ខណៈពិសេសមួយចំនួនផងដែរ ដូចជា៖
– ចំនួនខ្ទង់កាន់តែតិច តម្លៃកាន់តែខ្ពស់
– ពាក្យពេចន៍ដែលមាននៅក្នុងវចនានុក្រមអង់គ្លេស
– លេខពិសេសដូចជា 168
– លេខ ឬ អក្សរដូចគ្នា
– លេខ ឬ អក្សរ រៀងជាប់គ្នាតាមលំដាប់ឡើង ឬចុះ
– លេខ ឬ អក្សរមានលក្ខណៈឆ្លុះ
– លេខរៀងជាប់គ្នាជាចំនួនសេស ឬ គូ ឬការជ្រើសរើសតួអក្សរនីមួយៗ
ជាក់ស្តែង តម្លៃផ្លាកលេខពិសេសផ្ទាល់ខ្លួនចាប់ផ្តើមពីប្រមាណ ២លានរៀលឡើងទៅ ខណៈលេខភាគច្រើនមានតម្លៃប្រមាណ ៣ ទៅ ៤លានរៀល សម្រាប់ជម្រើសដែលមានតួអក្សរ ៨ខ្ទង់។ ទោះជាយ៉ាងណា ប្រព័ន្ធក៏កំណត់តម្លៃអតិបរមាដល់ ១០០០លានរៀល សម្រាប់លេខដែលមានលក្ខណៈពិសេសខ្លាំង ដូចជាលេខ ឬអក្សរតិចខ្ទង់ ដែលមានជម្រើសកម្រនៅលើប្រព័ន្ធ។
នេះបង្ហាញថា ផ្លាកលេខពិសេសផ្ទាល់ខ្លួនមិនត្រឹមតែផ្តល់ជម្រើសប្លែកសម្រាប់ម្ចាស់យានយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពចំណូលមួយដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ៕ អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


