ព័ត៌មានជាតិ
ជនដៃដល់ជាយោធាត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗក្រោយពីបានបាញ់សម្លាប់បុរសម្នាក់ ដោយមិនទាន់ដឹងមូលហេតុ
ករណីឃាតកម្មបាញ់បុរសម្នាក់ រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅក្នុងចម្ការកៅស៊ូក្នុងភូមិគងយុគ ឃុំប៉ាត់តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីកាលពីថ្ងៃទី ២៤ ខែមេសា សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់ជាយោធាបានភ្លាមៗ។
ជនរងគ្រោះឈ្មោះ រឹម ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជៀរជ័រកៅស៊ូ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ជនរងគ្រោះត្រូវគ្រាប់ចំឆ្អឹងជំនីខាងស្តាំ ២គ្រាប់ និងត្រូវចំភ្លៅខាងស្តាំ១គ្រាប់ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ដើម្បីជួយសង្គ្រោះអាយុជីវិត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់តែម្ដង។
សមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាក (CF98) ១ដើម សំបកកាទូសចំនួន ៥សំបក គ្រាប់មិនទាន់ផ្ទុះចំនួន ៤គ្រាប់ បង់ចំនួន ១ និងរថយន្ត Maxda ព៌ណស ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z-9098 ពីជនដៃដល់ឈ្មោះ លី ថេងជាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា។
បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់ទុកនៅវត្តស្រុកអូរយ៉ាដាវ និងប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃស្រុកអូរយ៉ាដាវកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖វុទ្ធឦសាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?