ព័ត៌មានជាតិ
សមត្ថកិច្ចចុះបិទភោជនីយដ្ឋានបំពានបម្រាម ឃាត់ខ្លួន៦នាក់
ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌរដ្ឋបាលសែនសុខ បានដឹកនាំកំលាំងចុះបិទទីតាំងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ស្ថិតនៅផ្លូវលេខ១០០៧ហ្សិត ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

តាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខបានឱ្យដឹងថា ប្រតិបត្តិការចុះបិទទីតាំងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភនេះដោយសារម្ចាស់ភោជនីដ្ឋានមិនបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលហាមឃាត់មិនឱ្យបើកលក់ដូរនៅក្នុងកំឡុងពេលបិទខ្ទប់នេះ។

ជាមួយគ្នានេះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន០៦នាក់ និងបាននាំខ្លួនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌសែនសុនដើម្បីអនុវត្តតាមនិតីវិធី៕
អត្ថបទ៖ សំអឿន




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត