ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ រៀបចំស្បៀងអាហារចែកជូនប្រជាពលរដ្ឋ និងកម្មករទីទ័លក្រជាង១ម៉ឺនគ្រួសារ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ដោយការសហការជាមួយកម្លាំងកងទ័ពជើងគោកបាននិងកំពុងរៀបចំចាត់ចែងយកស្បៀងអាហារចុះទៅចែកជូនប្រជាពលរដ្ឋ និងកម្មករទីទ័លក្រជាង១ម៉ឺនគ្រួសារនៅថ្ងៃទី២៦ ខែមេសា នេះ ទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយក្រុមការងារទាំងអាជ្ញាធរខណ្ឌ ក៏ដូចជាកងកម្លាំងទាហានបានកំពុងដុតដៃដុតជើង ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅតាមដាលគោលដៅខណ្ឌនីមួយៗដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ខណៈដែលពួកគាត់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់
ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។

នេះបើតាមការបញ្ជាក់របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោក ជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយពី លោក យុន ប៊ុនលី និងលោកស្រី ហៀវ លន់ សមាជិក សមាជិកា សមាគមកាយរឹទ្ធិនារីកម្ពុជា នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមេសានេះ។
អំណោយដែលប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ មានអង្ករចំនួន១៥តោន ដើម្បីយកទៅចាត់ចែងក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះ ពីមួយថ្ងៃទៅមួយថ្ងៃ នៅតែបន្តការរាលដាលឥតឈប់ឈរ។

ក្រៅពីការលើកឡើងខាងលើលោក កើត ឆែ បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ជាសប្បុរសជនដែលបានឧបត្ថម្ភមករដ្ឋបាលរាជធានីភ្នំពេញ ដែលនេះជាកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ ដោយបានចូលរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ