ព័ត៌មានជាតិ
ខេត្តកំពត ប្រកាសត្រៀមសម្ភារៈនិងយន្តការ ឆ្លើយតបការជួយសង្គ្រោះ
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពត បានប្រជុំបង្កើនការត្រៀមលក្ខណៈបន្ថែមទាំងមធ្យោបាយសម្ភារៈ និងយន្តការ ដើម្បីឆ្លើយតបការជួយសង្គ្រោះ នឹងកាត់បន្ថយហានិភ័យផ្សេងៗ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្នុងករណីមានគ្រោះធម្មជាតិ ឬហេតុការណ៍អាក្រក់កើតឡើង។

ថ្លែងក្នុងកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីពិនិត្យលើសេចក្ដីព្រាង នៃខ្លឹមសារសេចក្ដីសម្រេចកែសម្រួលសមាសភាពរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា សេចក្ដីសម្រេចថ្មីនេះ ត្រូវចូលរួមបង្កើនស្មារតីឆន្ទៈ ត្រៀមលក្ខណៈ អនុវត្តការងារតាមតួនាទីភារកិច្ចដូចបានកំណត់ក្នុងសេចក្ដីសម្រេចរបស់គណៈកម្មាធិការ ដោយត្រូវត្រៀមលក្ខណៈទាំងមធ្យោបាយសម្ភារៈ និងយន្តការក្នុងបេសកកម្មជួយសង្គ្រោះ ដោយប្រើវិធានការសរុប ឲ្យបានសកម្មថែមទៀត។

លោក ជាវ តាយ បានបញ្ជាក់ដែរថា នាឆ្នាំនេះ ខេត្តកំពតមិនបានទទួលរងគ្រោះដោយទឹកជំនន់នោះទេ ហើយជាបន្តបន្ទាប់ទៀត រដ្ឋបាលខេត្តនឹងរៀបចំក្រុងឲ្យកាន់តែស្អាត ជាពិសេសការស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូរទឹក ប្រឡាយព្រែកជីក ការស្តាព្រែកកំពង់បាយ និងការរៀបចំអាងចម្រុះទឹកកខ្វក់ជាដើម ដើម្បីបង្កើនសោភ័ណភាព និងធានាបានថា ខេត្តកំពតមិន មានការជន់លិចក្រុងទៀតទេ ៕
អត្ថបទ ៖ សេង ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ