Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំឥស្លាមណែនាំឱ្យត្រៀមសម្ភារចាំបាច់បញ្ចុះសព​សានិកឥស្លាមដែលស្លាប់ដោយសារកូវីដ១៩

បានផុស

នៅ

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជា ​បានធ្វើការណែនាំដល់គណៈអ៉ីម៉ាំរាជធានីខេត្តត្រៀមរៀបសម្ភារចាំបាច់មួយចំនួនដើម្បីបញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ១៩។

សេចក្តីណែនាំរបស់គណៈអ៉ីម៉ាំរាជធានីខេត្តទូទាំងប្រទេសបញ្ជាក់ថា ដោយសារតែព្រឹត្តិការណ៍សហគមន៍២០កម្ភៈបានឆ្លងរាលដាលសឹងតែគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជាជាពិសេ​សរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ហើយមាន​បងប្អូនអ៊ីស្លាមមួយចំនួនបានឆ្លងជំងឺកូវីដ១៩ផងដែរដែលពួកគាត់កំពុងព្យាបាលនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ហើយមួយចំនួនកំពុងមានស្ថានភាពធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈអ៉ីម៉ាំរាជធានីខេត្តបញ្ជាក់ថា ការរៀបចំបញ្ចុះសពសាសនិកឥស្លាមមានលក្ខណៈសាមញ្ញបំផុតមិនចាំបាច់តម្រូវឱ្យប្រើមឈូសឬប្រើតែផ្ទាំងបន្ទះក្តារមួយជាការស្រេចក៏ប៉ុន្តែក្នុងកាលៈទេសៈនេះដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនសពទៅកាន់ទីតាំងបញ្ចុះសពដែលនៅឆ្ងាយនិងជាវិធានការបង្ការរបស់ក្រសួងសុខាភិបាលដែលតម្រូវឲ្យមានការវេចខ្ចប់ត្រឹមត្រូវ។

សម្រាប់សពឥស្លាមអាចធ្វើជារបៀបហិបឬមឈូសដ៏សាមញ្ញមួយជាលក្ខណៈអ៊ីស្លាមដោយមិនចាំបាច់មានចម្លាក់ជាប្រភេទទេហើយក្រៅពីនេះមានដូចជាការហ្វាន់ (សំពត់សសម្រាប់រុំសព)។

គណៈអ៉ីម៉ាំរាជធានីខេត្កក៏បានណែនាំថាដើម្បីដំណើរការបានល្អសូមលោកអ៊ីម៉ាំ ចាត់ចែងឱ្យបានរួចរាល់ដូចជាត្រៀមដីល្បាយខ្សាច់ស្អាតសម្រាប់ធ្វើការតែម៉ាំងឱ្យម៉ាយិតព្រមទាំងសម្ភារៈចាំបាច់ខ្លះដែលអាចត្រៀមទុកបានដែលក្រសួងស្ថាប័នអនុញ្ញាតឲ្យប្រើប្រាស់៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម