ព័ត៌មានជាតិ
ច្រានចោល ករណីស្លាប់បុរសឥណ្ឌូណេស៊ីនៅប៉ោយប៉ែតដោយសារជំងឺកូវីដ១៩
រដ្ឋបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានធ្វើការច្រានចោលព័ត៌មានលើបណ្តាញសង្គមហ្វេប៊ុកមួយដែលថាបុរសជនជាតិឥណ្ឌូនេស៊ីឈ្មោះ ជូហាន សូសាន់តូ បានស្លាប់ដោយសារជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២៦មេសានេះបានឲ្យដឹងថា ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះបារាំងកុលបុត្រខ្មែរ បានធ្វើការផ្សព្វផ្សាយព័ត៌មានថា «បិតា២៣មេសាឆ្នាំ២០២១ក្រុងប៉ោយប៉ែតអស់សួតហើយគាត់បានមរណភាពបញ្ជាក់គាត់អ្នកកើតមុនគេទាំងអស់ក្រុងប៉ោយប៉ែត» ដោយមានភ្ជាប់ជាមួយរូបភាពបុរសជនជាតិឥណ្ឌូណេស៊ីឈ្មោះជូហានសូសាន់តូ និងរូបថតដែលមានការខូចខាតសួតដោយជំងឺកូវីដ១៩ផងដែរ។

រដ្ឋបាលក្រុងប៉ៅយប៉ែតបានបញ្ជាក់ថា «ករណីនេះរដ្ឋបាលក្រុងប៉ោយប៉ែតសូមធ្វើការបដិសេធទាំងស្រុងជាព័ត៌មានមិនពិតនិងផ្សព្វផ្សាយគ្មានមូលដ្ឋានអំណះអំណាងបញ្ជាក់ពីអង្គភាពជំនាញច្បាស់លាស់ ដែលបង្កឱ្យមានភាពចលាចលក្នុងសង្គមតែប៉ុណ្ណោះ»។
បើតាមរដ្ឋបាលក្រុងប៉ោយប៉ែត យោងតាមរបាយការណ៍របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិប៉ោយប៉ែតបានឲ្យដឹងថា ស្ថានភាពជំងឺរបស់បុរសជនជាតិឥណ្ឌូនេស៊ីឈ្មោះជូហានសូសាន់តូនៅពេលនេះ មានសុខភាពល្អប្រសើរធម្មតានិងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១នៅឡើយ។ អាស្រ័យហេតុនេះសូមសាធារណជននិងបងប្អូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមេត្តាជ្រាបជាព័ត៌មាន និងស្នើដល់សមត្ថកិច្ចជំនាញធ្វើការថ្វាយរកបុគ្គលដែលផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត