Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ និងដាក់វិធានការនៅភូមិបិទខ្ទប់ក្នុង២ស្រុក

បានផុស

នៅ

កំពង់ចាម​៖​​ អភិបាលខេត្តកំពង់ចាម​ និង​ជាប្រធាន​គណៈកម្មការ​ខេត្តប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​​ចុះ​ពិនិត្យ​ស្ថានភាព​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​នូវ​ភូមិ​ថ្មី​ ខ​ ឃុំ​រកាគយ​ ស្រុកកងមាស​ និង​ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ បន្ទាប់ពី​រកឃើញប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងជំងឺកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍២០កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​-១៩​ នៅ​ស្រុក​កងមាស​ ចំនួន​២នាក់​ និងនៅ​ស្រុកស្រីសន្ធរ​ ៨នាក់​ ដោយ​មាន​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​នាក់​នោះ​ អាជ្ញាធរបាន​សម្រេច​ធ្វើ​​ការ​បិទខ្ទប់​ភូមិ​ ដើម្បី​ធ្វើ​ចត្តាឡីស័ក​​ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​​ដាក់​បារ៉ាស​​យាម​ទាំង​ចុង​ភូមិ​ និង​ដើម​ភូមិ​ ​មិន​អនុញ្ញាតឱ្យ​មានការ​ធ្វើដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ឬឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ក្នុង​រយៈពេល​១៤ថ្ងៃ​ ​ប្រសិនជា​គ្មាន​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ទេនោះ​ គឺត្រូវ​បើក​ឱ្យ​ធ្វើ​ដំណើរ​ជាធម្មតា​​ឡើង​វិញ​។

​ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាននេះដែរ លោកអភិបាលខេត្ត​ បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​​មួយ​ចំនួន​ ដោយតម្រូវ​ឱ្យ​អាជ្ញាធរ​រៀបចំ​ចង​ខ្សែ​ជា​សញ្ញា​ និងមាន​សរសេរ​អក្សរ​​ហាមឃាត់​​ ដាក់​កាត់​ទទឹង​មុខ​ផ្ទះ​​ ទាំង​សងខាង​ផ្លូវ​ក្នុង​ភូមិ​ ឱ្យ​បាន​គ្រប់ៗ​ផ្ទះ​ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​​អនុញ្ញាត​ឱ្យធ្វើដំណើរ​ឆ្លងកាត់​ ប៉ុន្តែ​មិន​ត្រូវអនុញ្ញាត​ឱ្យឈប់​សម្រាក​ ឬចូល​ទៅក្នុង​ភូមិនោះ​ទេ​។ ដោយឡែក​ចំពោះតម្រូវ​ការ​ម្ហូបអាហារ​ប្រចាំថ្ងៃ​​ អាជ្ញាធរ​អាច​ប្រើប្រាស់​វិធី​២យ៉ាង​ គឺទី១ ត្រូវ​​បង្កើត​ឱ្យ​មាន​កន្លែង​សម្រាប់លក់ដូរ​ត្រីសាច់បន្លែ​​​នៅ​ក្បែរៗទី​នោះ​ ហើយ​​អនុញ្ញាត​ឱ្យ​មនុស្ស​​តែ​ម្នាក់ទេ​ក្នុង​១គ្រួសារ​អាចចេញ​មក​ទិញ​ស្បៀង​អាហារ​ និង​ក្នុង​១សប្តាហ៍​អនុញ្ញាត​ឱ្យ​បានយ៉ាង​ច្រើន​៣ដង​ប៉ុណ្ណោះ​ ​ដោយ​អាជ្ញាធរ​ត្រូវ​ចេញ​កាត​សម្គាល់​ឱ្យជា​បន្ទាន់​សម្រាប់​ប្រើប្រាស់​។ ទី២ ត្រូវ​អនុញ្ញាត​ឱ្យមាន​ការ​លក់ដូរ​ចល័ត​ តាម​រម៉ក​ម៉ូតូ​ ឬ​យានជំនិះ​អ្វី​ផ្សេង​ ចូល​ទៅ​ក្នុង​ភូមិ​ ប៉ុន្តែ​ត្រូវ​​ណែនាំ​​​ឱ្យអ្នក​លក់ដូរ​ទាំងអស់​ ត្រូវ​ពាក់ម៉ាស​ ពាក់​របាំងមុខ​ការពារ​ និង​ប្រើប្រាស់​ស្រោមដៃ​ ព្រមទាំង​ប្រើប្រាស់​ទឹក​អាកុល​សម្រាប់​លាង​សម្អាត​ជាប្រចាំ​ផងដែរ​។

ជាមួយគ្នា​នោះ​ លោកអភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​​ ត្រូវ​ពិនិត្យ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរមកពី​តំបន់​ប្រឈម​ ដែល​មាន​ដូចជា​ ​រាជធានី​ភ្នំពេញ​ តាខ្មៅ​ ប៉ោយប៉ែត​​ និង​កំពង់សោម​ជាដើម​ គឺ​ត្រូវ​ប្រើប្រាស់​ឧបករណ៍​ពិសេស​ ​ពិនិត្យ​តាមដាន​​រោគសញ្ញា​វិជ្ជមាន​​​ជា​បន្ទាន់​​ ហើយ​​ត្រូវ​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ ដែល​មក​ពី​តំបន់​មិន​មាន​ការ​ប្រឈមទេនោះ​ គឺ​ត្រូវ​អនុវត្ត​ធ្វើ​​ចត្តាឡីស័ក​ដូចគ្នា​ ប៉ុន្តែ​ត្រូវ​អនុញ្ញាត​ឱ្យគាត់​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗខ្លួន​វិញ​។ ចំពោះ​អ្នក​បំពាន​វិធានការ​សុខាភិបាល​ នឹង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​​​ច្បាប់​ជាធរមាន​ផងដែរ​ ៕

អត្ថបទ​ និង​ រូបភាព៖​ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម