ព័ត៌មានជាតិ
លើកដំបូងរកឃើញជនជាតិឥណ្ឌូណេស៊ី ឆ្លងកូវីដច្រើនបំផុតនៅប្រទេសកម្ពុជា
តាមព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ មានជនជាតិឥណ្ឌូណេស៊ី ៦៩ នាក់បានឆ្លងកូវីដ ១៩ ក្នុងរយៈពេល ២៤ ម៉ោងនេះ។ នេះជាករណីឆ្លងដ៏ច្រើនបំផុតលើសហគមន៍ជនជាតិឥណ្ឌូណេស៊ី ដែលមករស់នៅប្រកបរបរនៅក្នុងប្រទេសកម្ពុជា។
មានសហគមន៍ជនជាតិឥណ្ឌូណេស៊ីកំពុងរស់នៅប្រទេសកម្ពុជា ហើយមួយចំនួនបានទៅធ្វើការនៅទីក្រុងប៉ោយប៉ែត ជាទីប្រជុំជនដ៏ធំជាប់ព្រំដែនថៃ។
កាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២១ អាជ្ញាធរក្រុងប៉ោយប៉ែតបានរកឃើញបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះជូហាន សូសាន់តូ ស្នាក់នៅ ក្នុងបុរីដួងច័ន្ទ ឆ្លងកូវីដ ១៩។ អាជ្ញាធរបានសម្រេចបិទខ្ទប់បុរីដួងច័ន្ទស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្នក្រោយរកឃើញមនុស្ស៣នាក់ឆ្លងកូវីដ១៩ និងរកឃើញអ្នកជាប់ពាក់ព័ន្ធ៧០នាក់ផ្សេងទៀត។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសបិទបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរយៈពេល២សប្ដាហ៍ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៦ខែមេសា រហូតដល់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច