Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាល សម្រេច​យកទីតាំងរោងចក្រធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩

បានផុស

នៅ

អាជ្ញាធរខេត្តកណ្តាលបានសម្រេចយកទីតាំងរោងចក្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាលធ្វើជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ១៩ដល់បងប្អូនកម្មរកម្មការិនី។

បច្ចុប្បន្ននេះអាជ្ញាធរខេត្តបានរៀបចំប្រព័ន្ធ ទឹក ភ្លើង  សម្អាត និងឈូសឆាយក្នុងបរិវេណរោងចក្រនិងបានរៀបចំធ្វើបន្ទប់ទឹក បន្ទប់អនាម័យជាបណ្ដោះអាសន្ន សម្រាប់បងប្អូនកម្មករ កម្មការិនី និងនិយោជិក នៅក្នុងរោងចក្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក នៃ ចារី អភិបាលរងខេត្តកណ្ដាលបានឲ្យដឹងពេលចុះទៅពិនិត្យមើលការរៀបចំនៅព្រឹកថ្ងៃទី២៦មេសាបានស្នើរដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវមានវេនប្រចាំការ និងអាជ្ញាធរស្រុក ត្រូវរៀបចំអាហារជូនពួកគាត់ អោយបានគ្រប់ៗគ្នាផងដែរ។

លោកបានបន្តថាចំពោះកម្មករ និងនិយោជិត ដែលត្រូវបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃបន្ថែមទៀត ដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ហើយក្នុងករណីដែលសុខភាពរបស់ពួកគាត់មានការប្រែប្រួល ឬសង្ស័យ ត្រូវរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ដើម្បីយកពួកគាត់ធ្វើការពិនិត្យ និងតាមដានសុខភាពដោយក្រុមគ្រូពេទ្យជំនាញ ហើយក្នុងរយៈពេលណាមួយ អាជ្ញាធរខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ និងអញ្ជើញពួកគាត់ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាថ្មីម្ដងទៀត តាមការកំណត់របស់ក្រុមគ្រូពេទ្យ។

លោក អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា កម្មករ និងនិយោជិតទាំងអស់ មានទីលំនៅមកពី ខេត្តតាកែវ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងស្រុកមួយចំនួនក្នុងខេត្តកណ្ដាល ចំពោះការវិលត្រឡប់ទៅលំនៅឋានវិញ អាជ្ញាធរស្រុក ខេត្តដែលមានកម្មកររបស់ខ្លួន បានមកយកពួកគាត់នៅរោងចក្រផ្ទាល់ ដើម្បីជូនពួកគាត់ទៅដល់លំនៅឋានវិញ និងឱ្យគាត់ធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ដែលនេះមានភាពងាយស្រួលដល់អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រង នៅពេលដែលមានប្រជាពលរដ្ឋរបស់ខ្លួន កំពុងធ្វើចត្តាឡីស័កនៅផ្ទះ។

លោក វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងថាគិតត្រឹមល្ងាចថ្ងៃទី២៤មេសានេះក្រុមគ្រូពេទ្យបានធ្វើតេស្តតាមរយៈឧបករណ៍តេស្តសំណាក Rapid Test ទៅលើកម្មករធ្វើការនៅរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) សរុបចំនួន១០១៣នាក់ក្នុងនោះមានវិជ្ជមានកូវីដ១៩បឋមចំនួន១៩៧នាក់។

លោកបានបន្តថា ក្រុមការងារបានបញ្ជួនសំណាកទាំងនោះទៅធ្វើវិភាគបញ្ជាក់បន្ថែមនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈដើម្បីឲ្យប្រាកដប្រជាថាពួកគេមានវិជ្ជមានកូវីដ១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

លោក ស៊ី និង​លោក ពូទីន ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​ជាមួយ ត្រាំ អ៊ុយក្រែន និង​តៃវ៉ាន់

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ

ព័ត៌មានជាតិ៣០ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ៤១ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

Sokha Hotels

ព័ត៌មានពេញនិយម