ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃរកឃើញអាជីវករផ្សារជម្ពូវ័ន៥១នាក់វិជ្ជមានកូវីដ១៩ ក្នុងចំណោម១២៦០នាក់
ត្រឹមរយៈពេល៣ថ្ងៃជាប់គ្នា ក្រុមគ្រូពេទ្យបានចុះយកសំណាកបងប្អូនអាជីវករផ្សារជម្ពូវ័ន រកឃើញអ្នកវិជ្ជមានជំងឺកូដវី១៩ ចំនួន៥១នាក់ក្នុងចំណោមអាជីវករ១២៦០នាក់។

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឲ្យដឹងថា ការចុះយកសំណាកនេះចាប់ផ្ដើមលើកទី១នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកជាជីវករចំនួន៣៨៥នាក់ ក្នុងនោះរកឃើញវិជ្ជមានចំនួន១៣នាក់ ស្រី០៩នាក់ និងប្រុស០៤នាក់។ លើកទី២ ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានចំនួន២៨នាក់បន្ថែមទៀត ក្នុងចំណោមអាជីវករ៥៧០នាក់។ និងលើកទី៣ ក្រុមគ្រូពេទ្យបានចុះយកសំណាកក្រុមអាជីវករចំនួន៣២៥នាក់ និងរកឃើញវិជ្ជមាន១០នាក់(ស្រី៥នាក់)។

ក្រោយបញ្ចប់ការធ្វើសំណាកជាលទ្ធផល រកឃើញអ្នកវិជ្ជមានទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។ ដោយឡែកផ្សារជម្ពូវ័នត្រូវបានអាជ្ញាធរបិទផ្អាកជាបណ្តោះអាសន្នរយះពេល១៤ថ្ងៃ។
អាជ្ញាធរបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់ទៅយកសំណាក សូមប្រញ៉ាប់ទៅយកជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលដល់អ្នកដទៃទៀត និងសូមបងប្អូនចូលរួមអនុវត្តវិធានការណ៍ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវដើម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ ៖ សុខា





-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត